Connect with us

សប្តាហ៍នេះពិតជាប្លែកអារម្មណ៍ សប្បាយរីករាយជួបជាមួយវត្តមានតារាចម្រៀងល្បីៗនៅក្នុងការប្រគំតន្ត្រីសម័យទំនើប “បាកាស” (មានវីដេអូ)

កម្សាន្ត៖ កាន់តែពិសេសសម្រាប់សប្តាហ៍នេះ ពិតជាប្លែកអារម្មណ៍ រឹតតែរីករាយ ជាមួយបទញាក់កន្ទ្រាក់អារម្មណ៍ រាំលេងសប្បាយតាមចង្វាក់ភ្លេង បង្ហើរសំឡេងយ៉ាងពីរោះ ពីសំណាក់តារាចម្រៀងល្បីៗ ប្រុស ស្រី កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ នឹងធ្វើឱ្យទស្សនិកជនប្រិយមិត្តទស្សនាហើយ ពិតជាស្រស់ស្រាយអារម្មណ៍ នាចុងសប្តាហ៍។

ការប្រគំតន្ត្រី “បាកាស” សប្តាហ៍នេះ មានវត្តមានកំពូលតារាចម្រៀងល្បីៗ អមជាមួយពិធីករ ពីធីការិនី ដ៏ស្រស់សោភា វោហារសព្ទផ្អែមត្រជាក់ចិត្ត ចុងក្រោយនៃកម្មវិធីការប្រគំតន្ត្រី “បាកាស”ទស្សនិកជននឹងបានសើចសប្បាយ រីករាយកើនអាយុ ចម្រើនវ័យកាន់តែក្មេង ជាមួយក្រុមកំប្លែង CBS ក្នុងនោះមានវត្តមានដូចជា៖

១.លោក ចឺម

២.កញ្ញា ស៊ូ ស៊ីរីកា

៣.កញ្ញា លីនដា

៤.លោក វង្ស ថាណាន់

៥.ក្រុមកំប្លែង CBS

ការប្រគំតន្ត្រីសម័យទំនើប “បាកាស” នឹងធ្វើការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និង Page MYTV រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង៨យប់តទៅ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម