Connect with us

សមាជិកក្រុម September’s End លោក ឆាយ សុភ័ក្ត្រ រងការរិះគន់យ៉ាងចាស់ដៃក្រោយអ្នកនាង យ៉ាន់ ស្រីពេជ្រ បកអាក្រាតរឿងផិតក្បត់

ភ្នំពេញ៖ មហាជនច្រើនហើយដែលបានដឹងរឿងរ៉ាវលែងលះរវាងតារាបង្ហាញម៉ូត យ៉ាន់ ស្រីពេជ្រ និងសមាជិកក្រុម September’s End លោក ឆាយ សុភ័ក្ត្រ ដែលបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមដែលគ្រប់គ្នាកំពុងជជែកវែងញែក។

ទាក់ទិននឹងរឿងរ៉ាវប្រេះឆារវាងតារាប្រុសស្រីទាំង ២ អ្នកនាង យ៉ាន់ ស្រីពេជ្រ វ័យ ២៦ ឆ្នាំបានបញ្ចេញសារដែលបានបញ្ជាក់ច្បាស់ៗថា លោក ឆាយ សុភ័ក្ត្រ បានក្បត់ចិត្តភរិយាលួចទាក់ទងស្រីផ្សេងរហូតធ្វើឱ្យគេមានផ្ទៃពោះ ដូចនេះក្នុងនាមខ្លួនជាភរិយាស្របច្បាប់មិនអាចរស់នៅជាមួយមនុស្សដែលមិនមានចិត្តស្មោះត្រង់ឡើយ។

គួរបញ្ជាក់ដែរថា ស្វាមីរបស់អ្នកនាង យ៉ាន់ ស្រីពេជ្រ បានផ្ញើរសារសុំការអភ័យទោសដោយលើកហេតុផលថា នេះគឺជាកំហុសលើកទី ១ ហើយខ្លួនក៏មិនចង់លែងលះ បែកបាក់គ្រួសារដែរ។

ទោះជាយ៉ាងណា អ្នកនាង យ៉ាន់ ស្រីពេជ្រ ឆ្អែតចិត្តគ្រប់គ្រាន់ និងបានសម្រេចចិត្តច្បាស់លាស់នឹងកាត់ផ្តាច់ចំណងស្នេហ៍ ១១ ឆ្នាំដោយនាងទទួលស្គាល់ការពិតថា មានជួបមានបែក។ គ្រាន់តែសារ និងរូបភាពទាំងនោះបានចែករំលែកលើបណ្តាញសង្គមហើយ មហាជនជាច្រើនបាននាំគ្នារិះគន់យ៉ាងចាស់ដៃទៅលើលោក ឆាយ សុភ័ក្ត្រ និងថែមសរសេរគាំទ្រអ្នកនាង យ៉ាន់ ស្រីពេជ្រ ថាបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសរសើរនាងថាជាមនុស្សស្រីម្នាក់ដ៏រឹងមាំ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម