Connect with us

វិទ្យាល័យមួយនេះក្នុងខេត្តសៀមរាប ត្រូវបានប្រែក្លាយពីអតីតតំបន់សង្គ្រាម និងចម្ការមីន

សៀមរាប៖ ប្រែក្លាយសាលារៀនពីទីវាលអតីតតំបន់សង្រ្គាម និងចម្ការគ្រាប់មីន មកជាសាលា មានដើមឈើផ្តល់ម្លប់ត្រឈឹងត្រឈៃ មិនមែនជាការងាយស្រួលនោះទេ។ វិទ្យាល័យ ២៨ មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប មានការតាំងចិត្តខ្ពស់សម្រាប់ភពផែនដី ដោយបានរៀបចំផែនការធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រីបរិស្ថាន។

លោក ហុង អេងគាំង នាយកវិទ្យាល័យ ២៨ មករា បានឱ្យដឹងថា សាលារៀននេះ ជាកន្លែងរៀនសូត្រដ៏ប្រសើរ សម្រាប់សិស្សានុសិស្សជាច្រើនជំនាន់ ចាប់ពីពេលបង្កើតឡើងតាំងពីឆ្នាំ២០០៧។ សាលាបានរៀបចំកែប្រែ ពីមានឈើតែមួយដើម ទៅជាវិទ្យាល័យមានសម្រស់ដ៏ខៀវស្រងាត់។

ការកែប្រែទីវាលស្រែដែលសេសសល់ តាំងពីសម័យសង្រ្គាម មានតែដីវាល និង គ្រាប់មីន មកជាទីកន្លែងមានបរិយាកាសល្អសម្រាប់សិស្សសិក្សានេះ គឺកើតចេញពីការតស៊ូ សហការគ្នាជាមួយប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់គ្នា។ ពួកគាត់រួមគ្នាធ្វើការងារជាមួយគ្នា ហើយសមិទ្ធផលនេះជារបស់រួម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម