Connect with us

បរាជ័យ ២១ ដង ទីបំផុតកញ្ញា ៨៨ គីឡូតាំងចិត្តសម្រកទម្ងន់បានសម្រេច សល់រាងមួយក្តាប់ក្រោយគេមើលងាយខ្លាំងពេក

កម្សាន្ត៖ យោងតាមគណនីបណ្តាញសង្គមមួយដែលមានឈ្មោះ Pov Meas បានចែករំលែករូបភាព និងបទពិសោធន៍របស់ខ្លួនអបអរគម្រប់រយៈពេល ៣ ឆ្នាំដែលនាងបានផ្លាស់ប្តូរខ្លួនពីរូបរាងធាត់ សុទ្ធតែខ្លាញ់គ្រប់កន្លែងមកជានារីដែលមានរូបរាងស្រស់ស្អាតសល់ត្រឹមចង្កេះមួយក្តាប់ឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំង។

យ៉ាងណាមិញ នារីរូបស្រស់នេះបានរ៉ាយរ៉ាប់មកថា នាងធ្លាប់មានអារម្មណ៍បាក់ទឹកចិត្តជាខ្លាំងក្រោយមនុស្សភាគច្រើនតែងប្រើពាក្យ និងក្រសែភ្នែកមើលងាយលើរូបរាងដ៏សែនធាត់របស់នាង រហូតធ្វើឱ្យនាងមិនហ៊ានចេញក្រៅជួបអ្នកណា និងខ្លាចកញ្ចក់បំផុត។

ក្រោយពីដេកយំ អន់ចិត្ត ដែលក្រសែភ្នែកគេមើលមកចាត់ទុកនាងដូចសត្វចម្លែកបែបនេះ នាងក៏បានតាំងចិត្តសម្រកទម្ងន់ ប៉ុន្តែវាបានបរាជ័យម្តងជាពីរដងមិនតិចជាង ២០ ដងឡើយ។ ដោយសារភាពរឹងមាំមិនបោះបង់ខ្លួនឯង និងកំណត់គោលដៅខ្លួនឯងជាថ្មីលើកទី ២២ ទើបនាងអាចសម្រេចបំណងប្រាថ្នារបស់ខ្លួនបានដោយជោគជ័យ។ នាងក៏បានបញ្ជាក់ដែរថា សម្តីមើលងាយរបស់អ្នកដទៃជាកាំបិតមុខ ២ ប្រើខុសគឺជាការបាក់ទឹកចិត្ត ប្រើត្រូវជាកម្លាំងចិត្តដ៏ល្អ៕

ប្រភព៖ Pov Meas

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម