Connect with us

មិនត្រឹមតែស្រស់ស្អាតនោះទេ កញ្ញា ប៉ុន សុរ៉ាវត្តី តួឯកស្រីក្នុងរឿង “អធិដ្ឋានស្នេហ៍” កាន់តែមានឈ្មោះបោះសំឡេងលើវិថីសិល្បៈថែមទៀត

កម្សាន្ត៖ ទស្សនិកជនជាច្រើនប្រាកដជាបានស្គាល់តារាម៉ូឌែល កញ្ញា ប៉ុន សុរ៉ាវត្តី ក្នុងពេលបច្ចុប្បន្ននេះកញ្ញា ក៏ទទួលបាននៅភារកិច្ចជាច្រើនលើជួរវិថីសិល្បៈ ពិសេសជាងនេះទៅទៀត កញ្ញាក៏ជាតួឯកមួយដ៏សំខាន់នៅក្នុងរឿង “អធិដ្ឋានស្នេហ៍” ដែលកំពុងតែចាក់បញ្ចាំងជូនទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ CTN ជារៀងរាល់សប្តាហ៍ផងដែរ។

ក្នុងឱកាសនេះ MyTV Plus សូបបង្ហាញពីប្រវត្តិរូបខ្លះៗរបស់តារាសម្តែង និង ម៉ូឌែល កញ្ញា ប៉ុន សុរ៉ាវត្តី មកបង្ហាញជូនប្រិយមិត្តដើម្បីដឹងថា តើកញ្ញាពីមុនចូលប្រឡូកជាមួយវិស័យសិល្បៈ កញ្ញាបានតស៊ូលំបាកយ៉ាងណា ទម្រាំមករកភាពជោគជ័យបាននៅថ្ងៃនេះ និងថ្ងៃខាងមុនបន្ថែមទៀត?

កញ្ញា ប៉ុន សុរ៉ាវត្តី សព្វថ្ងៃនេះមានអាយុ ២១ឆ្នាំ ហើយកញ្ញាជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាជំនាញផ្នែក គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។

សម្រាប់វិថីសិល្បៈ កញ្ញា ប៉ុន សុរ៉ាវត្តី ជាតារាសម្តែង និងជាតារាម៉ូឌែល ហើយកញ្ញាក៏បានចូលរួមថតឱ្យបណ្តាផលិតកម្មមួយចំនួន ដូចជាស្ពតជាដើម។ កញ្ញា ក៏ជាបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០ មិនត្រឹមតែប៉ុណ្ណឺងនោះទេ កញ្ញា ក៏ជាបេក្ខភាពក្នុងការប្រកួតបវរកញ្ញាឯកភពផែនដីឆ្នាំ២០២០។ បន្ថែមពីនេះកញ្ញាបាននិយាយបញ្ជាក់ប្រាប់ទស្សនិកជនថាកញ្ញាក៏ចេះច្រៀង និងចេះលេងហ្គីតាថែមទៀតផង។

បើទស្សនិកជនចង់ឃើញពីការសម្តែងរបស់កញ្ញា ប៉ុន សុរ៉ាវត្តី សូមកុំភ្លេចទស្សនា ភាពយន្តភាគបុរាណខ្មែរដែលចាក់បញ្ចាំងជូនទស្សនាតាមកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ៕

អត្ថបទៈ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម