អាកាសធាតុធ្លាក់ចុះខុសធម្មតា សូម្បីទឹកជ្រោះដ៏ល្បីនៅកូរ៉េក៏ក្លាយជាទឹកកកទាំងដុំដែរ
កូរ៉េខាងត្បូង៖ អាកាសធាតុដើមឆ្នាំ ២០២១ នេះបានធ្វើឱ្យបណ្តាប្រទេសនានាលើពិភពលោកចុះត្រជាក់ជាខ្លាំងខុសធម្មតា សូម្បីតែទឹកជ្រោះនៅប្រទេសកូរ៉េខាងត្បូង ក៏បានក្លាយជាទឹកកកដែរ។
ទឹលជ្រោះ Cheongsong ដែលស្ថិតក្នុងខេត្ត Gyeongsangbuk-do គឺជាទឹកជ្រោះដ៏ល្បីមួយនៅប្រទេសកូរ៉េខាងត្បូងដែលបានស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងមួយឆ្នាំៗក្នុងរដូវក្តៅ ដែលពួកគេមានបំណងចង់ទៅលេងទឹកកម្សាន្ត ព្រមជាមួយនឹងការផ្តិតយកទេសភាពដ៏ស្រស់ត្រកាលនៅទីនោះផងដែរ។
យ៉ាងណាមិញ ក្នុងរដូវត្រជាក់នេះអាកាសធាតុនៅទីនោះបានធ្លាក់ចុះសីតុណ្ហភាពដល់ -៣២ អង្សា បណ្តាលឱ្យទឹកជ្រោះដែលធ្លាប់តែហូរធ្លាក់ចុះមកប្រែក្លាយជាទឹកកកដុំៗគ្របដណ្តប់លើថ្មឃើញពណ៌សក្បុសប្លែកភ្នែកម៉្យាង។ ចង់ដឹងថា ទិដ្ឋភាពទឹកជ្រោះកកនេះមានសភាពបែបណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍