Connect with us

ទោះអវត្តមាន Lionel Messi តែ Barcelona អាចយកឈ្នះ Real Sociedad បន្តឡើងវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup

អេស្ប៉ាញ៖ Barcelona បានទៅយកជ័យជម្នះដល់ក្នុងទឹកដីរបស់ក្រុម Real Sociedad នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ Spanish Super Cup។

ខ្សែប្រយុទ្ធ Lionel Messi មិនមានវត្តមានជួយក្រុមលោក Ronald Koeman ទេ ព្រោះនៅមានបញ្ហារបួសកាលពីលើកមុនទើបគេបានត្រឹមអង្គុយទស្សនាការប្រកួតប៉ុណ្ណោះ។

ខ្សែបម្រើ Frenkie de Jong បានតែតបញ្ចូលទីឱ្យ Barcelona នាំមុខមុននៅនាទី៣៩ ពីការលើកបាល់របស់ Antoine Griezmann។ តែនាទី៥១ Real Sociedad បានទទួលបាល់ពិន័យ១១ម៉ែត្រ បន្ទាប់ពី Frenkie De Jong យកដៃប៉ះបាល់ក្នុងប្រអប់។ ខ្សែប្រយុទ្ធ Mikel Oyarzabal បានទទួលភារៈទាត់បញ្ចូលទីតាមស្មើ ១-១ បានសម្រេចហើយលទ្ធផលនេះក៏បន្តពេញ៩០នាទី។ ដូចនេះហើយ ការទាត់បាល់កាត់សេចក្តី១១ម៉ែត្រក៏ត្រូវធ្វើឡើង ដោយ Barcelona ធ្វើបាន៣គ្រាប់ ខណៈ Real Sociedad ធ្វើបានសម្រេចតែ២គ្រាប់។ ដូចនេះបើគិតលទ្ធផលគឺ Barcelona យកឈ្នះ Real Sociedad ៣ ទល់នឹង ២ ធ្វើឱ្យពួកគេបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រតែ។

ក្រុមអ្នកមានបុណ្យ នឹងត្រូវរង់ចាំជួបអ្នកឈ្នះនៃការប្រកួតរបស់ Real Madrid ត្រូវតទល់នឹង Athletic Bilbao ដែលនឹងដំណើរការនាយប់នេះ។ ដោយឡែក វគ្គផ្ដាច់ព្រ័ត្រពាន Spanish Super Cup នឹងធ្វើឡើងនៅថ្ងៃអាទិត្យទី១៧ខែមករាខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម