Connect with us

លោក Mauricio Pochettino ឈ្នះពានជាលើកដំបូងក្នុងអាជីពជាគ្រូបង្វឹកក្រោយដឹកនាំ Paris Saint-Germain យកឈ្នះ Marseille

បារាំង៖ លោក Mauricio Pochettino បានឈ្នះពានរង្វាន់ដំបូងនៅក្នុងអាជីពជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំ Paris st Germain យកឈ្នះ Marseille ដោយលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ Trophee des Champions។

អតីតអ្នកចាត់ការ Tottenham Hotspur រូបនេះបានដឹកនាំ PSG ឈ្នះពាននៅក្នុងប្រកួតទី៣ ក្រោយត្រូវបានតែងតាំងជំនួសលោក Thomas Tuchel កាលពីដើមខែមករានេះ។
Mauro Icardi ជាអ្នករកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ PSG នៅនាទី៣៩។ អូសបន្លាយដល់នាទី៨៥ នៃវគ្គទី២ កីឡាករ Yohann Pele បានបង្កកំហុសលើ Mauro Icardi ដែលនាំឱ្យ Paris st Germain ទទួលបានបាល់ពិន័យ១១ម៉ែត្រ និងត្រូវស៊ុតបញ្ចូលទីបានសម្រេចដោយ Neymar។ យ៉ាងណា នាទី៨៩ Dimitri Payet បានតាម១គ្រាប់លួងចិត្តឱ្យ Marseille វិញដែរ។

ការប្រកួតពានរង្វាន់ Trophee des Champions មានលក្ខណៈស្រដៀងនឹងពាន Super Cups នៅបណ្តាលីគមួយចំនួន និងដូចពាន Community Shield របស់អង់គ្លេសផងដែរ ដោយក្រុមទាំងពីរដែលចូលរួមប្រកួតជាអ្នកឈ្នះពាន League និង Cup។

សូមបញ្ជាក់ថា លោក Pochettino ធ្លាប់ដឹកនាំ Espanyol ជិត៤ឆ្នាំ មកកាន់ Southampton ១៦ខែ និងជាមួយ Spurs ៥ឆ្នាំកន្លះ ប៉ុន្តែមិនដែលឈ្នះពានអ្វីមួយឡើយ។

ដោយឡែកនេះក៏ជាលើកទី១០របស់ Paris st Germain ដែលឈ្នះពានរង្វាន់ Trophee des Champions ហើយពួកគេជាក្រុមឈ្នះពានរង្វាន់នេះច្រើនជាងគេផងដែរ។ មួយវិញទៀត ពានរង្វាន់នេះ ត្រូវគ្រោងធ្វើតាំងពីចុងឆ្នាំ២០២០មកម៉្លេះ តែដោយសារជំងឺកូវីដ១៩ ទើបត្រូវលើកមកកាន់ឆ្នាំ២០២១នេះវិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម