Connect with us

ជា វណ្ណរិទ្ធ អះអាងថា ទោះភរិយាធាត់ ឬ ស្គមក៏នាងនៅតែមើលទៅស្រស់ស្អាតជានិច្ច

កម្សាន្ត៖ តារាសម្តែង និងជាពិធីករល្បីឈ្មោះលោក ជា វណ្ណរិទ្ធ ត្រូវបានមហាជនកើតសរសើរទៅលើទង្វើដែលមានភាពជាមេគ្រួសារមើលថែភរិយា និងកូនៗបានយ៉ាងល្អ។ មិនត្រឹមតែមិនប្រកាន់ខ្លួនជាតារាប៉ុណ្ណោះទេ តែតារាប្រុសរូបនេះតែងហៅខ្លួនថាជាប៉ាប៉ាសាមញ្ញ ដែលរាល់ពេលទំនេរពីការងារសិល្បៈម្តងៗលោកតែងឆ្លៀតពេលវេលាជួយមុខជំនួញភរិយា ឬ មើលថែកូនតូចៗឃើញហើយពិតជាមិនសរសើរមិនបាន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ជា វណ្ណរិទ្ធ បានផ្ទុះប្រតិកម្មខ្លាំងទៅលើសារព័ត៌មានមួយដែលសរសើរប្រើពាក្យមិនសមរម្យទៅលើភរិយាខ្លួនក្រោយពួកគេបានថតរូបលេងកម្សាន្តជុំគ្រួសារ តែបែរជាត្រូវអ្នកសារព័ត៌មានយកទៅចុះផ្សាយដោយប្រើប្រាស់ពាក្យមិនសមរម្យទៅលើភរិយាធ្វើឱ្យលោកទ្រាំមិនបានក៏បានសរសេរពាក្យពេចន៍មួយចំនួននៅលើបណ្តាញសង្គមរិះគន់សារព័ត៌មាននោះយ៉ាងចាស់ដៃ។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះអតីតប្រុសស្អាតរូបនេះបានបង្ហាញភាពផ្អែមល្ហែមដោយសរសេរពាក្យពេចន៍យ៉ាងដូចនេះថា “ខ្ញុំជាមនុស្សចូលចិត្តថតរូប បងប្អូនប្រាកដជាដឹង រាល់ពេលដែលខ្ញុំនៅក្បែរគាត់ ខ្ញុំតែងហៅគាត់ថតជាមួយ តែភាគច្រើនគាត់បដិសេដ មិនមែនមានន័យថា គាត់ខ្លាចកាមេរ៉ាមិនមែនគាត់មិនចូលចិត្ត ឬស្អប់ការថតរូបទេ ប៉ុន្តែគាត់ស្អប់សំនួរដែលតែងតែសួរថា ម៉េចធាត់ម៉េះ ? ឡើងប៉ុន្មានគីឡូហើយ? នៅមានច្រើនទៀត សំនួរទាំងនោះហើយដែលធ្វើឱ្យគាត់ប្តូរពីការថតរូបខ្លួនឯង ទៅជាថតឥវ៉ាន់នៅហាងជំនួសវិញ។ សម្រាប់ខ្ញុំទោះធាត់ ឬ ស្គម គាត់នៅតែស្រស់ស្អាតសម្រាប់ខ្ញុំ និង កូនៗគ្មានថ្ងៃប្រែ”។

ក្រោយពីបានឃើញពាក្យពេចន៍ទាំងនេះហើយ អ្នកគាំទ្ររបស់គូស្នេហ៍មួយគូនេះបានសម្តែងការកោតសរសើរចំពោះភក្តីភាពដែលអ្នកទាំង ២ បានផ្តល់ឱ្យគ្នាដោយគ្មានលក្ខខណ្ឌ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម