នាយទាហានឆត្រយោង ២នាក់ លោតឆត្រខុសបច្ចេកទេស ធ្លាក់មកដីរងរបួស កំពុងតែសង្គ្រោះបន្ទាន់
ភ្នំពេញ៖ មានករណីលោតឆត្រខុសបច្ចេកទេស បណ្ដាលឱ្យនាយទាហាន២នាក់ រងរបួសធ្ងន់ និងស្លាប់លោកគ្រូឆត្រយោងម្នាក់ នៅម៉ោង ១៣និង ២០នាទី ថ្ងៃទី១៤ មករា ២០២១នេះ។
ទាកទិនបញ្ហានេះ បញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់ថា កម្មវិធីលោតឆត្រព្រឹកមិញ ពិតជាមានអ្នកគ្រោះថ្នាក់ និងស្លាប់ម្នាក់ដែលជាគ្រូលោតឆត្រយោងពិតប្រាកដមែន សម្រាប់អ្នករងគ្រោះពេលនេះ កំពុងតែចូលបន្ទប់សង្គ្រោះបន្ទាន់ និងបានអំពាវនាវកុំឱ្យជ្រួលច្របល់ ដោយក្រុមការងារមិនទាន់បានព័ត៌មានជាក់លាក់នោះទេ។
ហេតុការណ៍ នេះកើតឡើងក្នុងការបិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ មូលហេតុ នៃការធ្លាក់នេះ គឺ ដោយសារពេលលោតឆត្រយោងទាក់ខ្សែគ្នា ទើបធ្លាក់មកដីតែម្តង៕
(ទស្សនាវីដេអូការលោតឆត្រខុសខុសបច្ចេកទេស)
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍