Connect with us

រដ្ឋាភិបាលចិន ចំណាយថវិកាជាង ២០ពាន់លានដុល្លារ សម្រាប់ស្ពានតរភ្ជាប់តំបន់ចំនួន៣ គឺទីក្រុងហុងកុង ជូហាយ និង ទីក្រុងម៉ាកាវ

ប្រទេសចិន ៖ ស្ពានហុងកុង-ជូហាយ-ម៉ាកាវ មានប្រវែង55គីឡូម៉ែត ដែលស្ថិតទីតាំងនៅច្រក លីងទីងយ៉ាង នៃមាត់ទន្លេគុជ ត្រូវបានបើកសម្ពោធអោយប្រើប្រាស់ជាផ្លូវការណ៍ ក្រោមវត្តមាន ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ។

ស្ពាននេះ តរភ្ជាប់តំបន់រដ្ឋបាលពិសេសហុងកុង ទីក្រុងជូហាយ និង តំបន់រដ្ឋបាលពិសេសម៉ា កាវ ដោយបានចំណាយប្រាក់អស់ជាង 20ពាន់ លានដុល្លារអាមេរិក ។ វត្តមានរបស់ស្ពាននេះ គូសបញ្ជាក់ ឱ្យឃើញអំពីការបោះជំហានដ៏ធំមួយលើការងារអភិវឌ្ឍតំណរភ្ជាប់ផ្នែកហេដ្ឋារចនា សម្ព័ន្ធរវាងខេត្តគ័ងតុង ហុងកុង និងម៉ាកាវ។ ការអភិវឌ្ឍនេះ គឺស្ថិតក្រោមគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” របស់រដ្ឋាភិបាលចិន ។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ រួមមានដូចជាអ្នកស្រី ឃែរី លែម (Carrie Lam) ដែលជាមេដឹកនាំតំបន់ហុងកុង និង បុគ្គលិកការដ្ឋានស្ពានផងនោះ លោក ស៊ី ជីនភីង បានមានប្រសាសន៍យ៉ាងមានមោទនភាពចំពោះគម្រោងនេះ ដោយលើកឡើង ថា ការសាងសង់ស្ពាននេះ បានសម្រេចជោគជ័យប្រកបដោយ “ពណ៌ដ៏ផុស” ។

ស្ពាននេះ នឹងជួយធ្វើឱ្យការដោះដូរផ្នែកធនធានមនុស្ស និងពាណិជ្ជកម្ម អាចប្រព្រឹត្តទៅបានកាន់តែល្អប្រសើររវាងខេត្តគ័ងតុង តំបន់ហុងកុង និង ម៉ាកាវ។ វាក៏ផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍនៃតំបន់នេះ ព្រមទាំងលើកស្ទួយដល់សមត្ថភាពប្រកួតប្រជែងជារួមរបស់មាត់ទន្លេគុជផងដែរ នេះបើយោងតាមលោក ហាន ចឹង ដែលជាមេដឹកនាំតំបន់ម៉ាកាវ។

លោក ហាន បានសង្កត់ធ្ងន់ថា ស្ពាននេះមានសារៈសំខាន់ចំពោះការផ្តល់ជំនួយគាំទ្រដល់ហុងកុងនិង ម៉ាកាវ ដើម្បីឱ្យតំបន់ទាំងពីរអាចចូលរួមក្នុងការអភិវឌ្ឍជារួមរបស់ប្រទេសចិនទាំងមូលបាន។

ស្ពាននេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី15 ធ្នូ 2009 ហើយគ្រោងឆ្អឹងរបស់ស្ពាន បានសាងសង់រួចរាល់កាលពីថ្ងៃទី 7 កក្កដា 2017 ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម