Connect with us

ភាពយន្តខ្មែរចំនួន២ ត្រូវបានចាក់បញ្ចាំងក្នុងមហោស្រភាពយន្តអន្តរជាតិទីក្រុងតូក្យូលើកទី៣១ ឆ្នាំ២០១៨ នៅប្រទេសជប៉ុន (Video)

ភាពយន្តចំនួនពីរដែលមានចំណងជើងថា« តន្ត្រីជីវិត» ឬជាភាសាអង់គ្លេស “ In the life of music” និងភាពយន្តឯកសារ «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់ ឬជាភាសាអង់គ្លេស “Don’t think I’v forgetten, Cambodian’s lost Rock’n roll” បាន និងកំពុងចាក់ផ្សាយនៅក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូលើកទី៣១ (Tokyo International Film Festival 31) BI ពីថ្ងៃទី ២៤ ខែតុលា ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ នេះជាមុខមាត់មួយសម្រាប់វិស័យភាពយន្តរបស់កម្ពុជានៅក្នុងឆាកអន្តរជាតិ។

រឿង «តន្ត្រីជីវិត » ជាខ្មែរភាពយន្តមួយរបស់ផលិតករខ្មែរ លោក សុខ វិសាល និងអ្នកស្រី Caylee So ផលិតករភាពយន្តអាមេរិកាំងដើមកំណើតខ្មែរ។ ក្នុងសាច់រឿង អ្នកនិពន្ធបាន រៀបរាប់ពីដំណើរជីវិតនៅមុនសម័យសង្គ្រាមនាឆ្នាំ១៩៧៥ និងសង្គមជីវិតពិតរបស់ខ្មែរនៅពេលមានសង្គ្រាមកើតឡើង។ ពិសេសជាងនេះទៅទៀត ក្នុងសាច់រឿងទាំងមូល អ្នកនិពន្ធបានរំលេចនូវរស់ជាតិដ៍មានអត្ថន័យរបស់បទចំរៀងមួយបទដែលមានចំណងជើងថា «ចំប៉ាបាត់ដំបង»។ «ចំប៉ាបាត់ដំបង» ជាបទដែលច្រៀង និងនិពន្ធឡើងដោយតារាចម្រៀងដ៍ល្បីល្បាញក្នុងប្រទេសកម្ពុជា គឺលោក ស៊ីន ស៊ីសាមុត នាពាក់កណ្តាលទសវត្សរ៍ ឆ្នាំ១៩៧០។

ជាមួយគ្នានេះដែរ ភាពយន្តឯកសារមួយទៀត មានចំណងជើងថា «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្ត្រីរ៉ក់» ដែលនិយាយអំពីបទចំរៀងរ៉ក់ខ្មែរក៍ត្រូវបានដាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ លើកទី៣១នេះផងដែរ។ ប៉ុន្តែភាពយន្តឯកសារនេះ ជាស្នាដៃរបស់ជនជាតិអាមេរិក គឺលោក John Pirozzi ៕

 

សូមទស្សនាវិដេអូ៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម