ចេញពីភ្នំគូលែននៅជិតបង្កើយ កុំភ្លេចទៅស្រូបយកខ្យល់បរិសុទ្ធនៅភ្នំកំណប់
សៀមរាប៖ ភ្នំកំណប់ ឬ ភ្នំហប់ មានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាមួយនឹងទេសភាពពីលើកំពូលភ្នំ (កន្លែងពើងថ្ម) ដែលស្ថិតនៅ ជម្រាលប្រជុំជួរភ្នំគូលែនផ្នែកខាងជើង។
ភ្នំកំណប់ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប តាមបណ្ដោយផ្លូវស្រុកបន្ទាយស្រី ហួសប្រាសាទបន្ទាយស្រី នៅក្បែរក្បាលស្ពាន ផ្លូវចូលវត្តអារាមមួយឈ្មោះថា វត្តភ្នំហប់ ឬ វត្តកំណប់ នៅជើងភ្នំដ៏ស្ងប់ស្ងាត់ រងចាំពុទ្ធបរិស័ទចាប់កុសលផលបុណ្យ និង គោរពប្រតិបត្តិតាមប្រពៃណីសាសនា។
មិនតែប៉ុណ្ណោះនៅលើកំពូលភ្នំក៏មាន ប៉មប្រាសាទតូចមួយ ដែលមានចម្លាក់ព្រះសិវៈលិង្គ របស់សាសនាហិណ្ឌូចំកណ្ដាលប្រាសាទដ៏ចំណាស់នាសម័យបុរេប្រវត្តិ។ បើយើងដើរទៅប៉ែកក្រោយប្រាសាទស្ដាំដៃ នឹងបានឃើញពើងថ្មមួយដែលយើងអាចអង្គុយទស្សនាទេសភាពស្អាតប្លែក ដែលមានដើមឈើដ៏ចំណាស់មួយនៅទីនោះផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍