Connect with us

កូរ៉េ ចង់ចែករំលែកបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹកស្អាត GR-J ដល់បណ្តាប្រទេសសមាជិកអាស៊ាន ដែលនៅមានកង្វះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ មជ្ឈមណ្ឌលទឹកស្អាតទីក្រុងខ្ជឹងជូ សាធារណៈរដ្ឋកូរ៉េ កំពុងសំលឹងមើល លើការផ្តល់ បទពិសោធន៍នៃបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹកស្អាត តាមប្រព័ន្ធ GJ-R ដល់បណ្តាប្រទេសក្នុងតំបន់ អាស៊ាន ជាពិសេស ប្រទសកម្ពុជា ដែលប្រជាជន នៅកង្វះខាតទឹកស្អាតប្រើប្រាស់ ក្នុងជីវភាពប្រចាំថៃ្ង ។
ប្រព័ន្ធបច្ចេកវិទ្យាប្រពឹត្តកម្មទឹកស្អាត GJ-R ដែលត្រូវបានស្រាវជ្រាវ និងរកឃើញឡើងដោយវិទ្យាស្ថានប្រព្រឹត្តកម្មទឹកស្អាត នៃរដ្ឋបាលក្រុង ខ្ជឹងជូ ជាវិទ្យាស្ថានថ្នាក់តំបន់ដំបូងគេ នៅប្រទេសកូរ៉េ ដែលបានរកឃើញបច្ចេកវិទ្យាប្រព្រឹត្តកម្មទឹកស្អាត មានភាពលឿនជាងមុន និង សន្សំ សំចៃថាមពលអគ្គីសនី ។ ដោយសារតែការស្រាវជ្រាវ ទីក្រុងខ្ជឹងជូ ត្រូវបានរដ្ឋាភិបាល ទទួលស្គាល់ថា ជាទីក្រុង ដែលមានបច្ចេកវិទ្យាផ្នែកទឹកឈានមុខគេនៅប្រទេសកូរ៉េ ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានពីតំបន់អាស៊ាន លោក លី ខ្វាងហ៊ី នាយកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលទឹកស្អាត ទីក្រុងខ្ជឹងជូ បានអោយដឹងថា មន្ទីរពិសោធន៍គុណភាពទឹកទីក្រុងខ្ជឹងជូ ត្រូវបានបង្កើតឡើងដោយរដ្ឋបាលក្រុង នៅពីឆ្នាំ២០១២ ដែលមានគោលបំណងក្នុងស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាគ្រប់គ្រងទឹកកង្វក់ និង បង្ហាញការ បំពុលបរិស្ថានក្នុងតំបន់ ។ រយៈពេល ៣ឆ្នាំ អ្នកជំនាញទឹក បានស្រាវជ្រាវរកឃើញបច្ចេកវិទ្យាថ្មី ដែលអាចធ្វើប្រព្រឹត្តកម្មទឹកស្អាត បានរហ័សជាងមុន និងសន្សំសំចៃថាមពលអគ្គីសនី ហើយ គុណភាពទឹកស្អាត ត្រូវបានធានាបានយ៉ាងល្អ ដូចបណ្តាប្រទេសនៅតំបន់អ៊ឺរ៉ុប និងអាមេរិក។


បើតាមលោក លី ខ្វាងហ៊ី បានអោយដឹងថា អស់រយៈពេលជាច្រើនសិបឆ្នាំមកហើយ ដែលស្ថានីយប្រពឹត្តកម្មទឹកស្អាត ជុំវិញពិភពលោក ពឹងផ្អែកទាំងស្រុងទៅលើបច្ចេកទេសអតិសុខុម កាយ(Microorganism) ដែលវាជាស្តង់ដាររួម និង ទាក់ទងនឹងការចំណាយ ។ ប៉ុន្តែបច្ចេកទេស នេះ វាមានផលលំបាកខ្លះសម្រាប់ការគ្រប់គ្រងរយៈពេលវែង និងប្រែប្រួលតាមរដូវកាល រួមនឹង ស្ថានភាពទីតាំងភូមិសាស្រ្តផងដែរ ។
ដោយឡែក សម្រាប់បច្ចេកវិទ្យារបស់ក្រុងខ្ជឹងជូ នេះ វិញ លោកនាយកគ្រប់គ្រងទូទៅ បានអះអាង ថា វានឹងជួយដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់នេះ ហើយវាមានភាពលឿនជាង មុន ហើយគុណភាពទឹកនៅល្អដដែល ។ បច្ចេកទេសថ្មីនេះ បង្រួមរយៈពេលប្រព្រឹត្តកម្មទឹកស្អាត ពីរយៈពេល ១២ម៉ោង មកត្រឹមតែ ២០ ទៅ ៣០នាទីតែប៉ុណ្ណោះ ។ ដូចនេះ ការប្រើប្រាស់ថាមពលតិចជាងមុន ធ្វើអោយការចំណាយក៏តិចជាងមុន ។
ជាមួយនឹងការរកឃើញបច្ចេកទេសថ្មីនេះ រដ្ឋបាលក្រុងខ្ជឹងជូ ក៏បានកំពុងចែករំលែកនូវបទពិ សោធន៍ និងបច្ចេកវិទ្យានេះ ជាមួយនឹងបណ្តាប្រទេសនានា ហើយ លោក នាយកគ្រប់គ្រងទូ ទៅ ក៏រីករាយក្នុងការចែករំលែកបច្ចេកវិទ្យានេះ ប្រសិនបើមានសំណើរ សម្រាប់ប្រទេសកម្ពុជា រួមនឹងបណ្តាប្រទេស អាស៊ានផ្សេងទៀត ដែលនៅមានកង្វះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ជាពិសេស នៅតាមបណ្តា ខេត្តនានា ។
សូមបញ្ជាក់ថា បើតាមអ្នកជំនាញ បានអះអាងថា សម្រាប់ការរៀបចំស្ថានីយ៍ប្រព្រឹត្តកម្មទឹកស្អាត មួយ តាមប្រព័ន្ធ GJ-R (Gyeongju Rapid Water Treatment Technology) នេះ អាចនឹងចំណាយ ថវិកា ប្រមាណ ៣៥ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។


អ្នកជំនាញ ក៏បានលើកឡើងផងដែរថា ប្រសិនបើបច្ចេកវិទ្យា GJ-R ត្រូវបាននាំយកទៅកាន់ បណ្តាប្រទេសក្នុងតំបន់អាស៊ាន និង អាហ្រ្វីក ដែលកំពុងជួបប្រទះនូវកង្វះទឹកស្អាត វានឹងផ្តល់ ការជួយយ៉ាងធំធេងសម្រាប់ពលរដ្ឋ ដែលរងគ្រោះដោយមិនមានទឹកស្អាតប្រើប្រាស់ ។ អ្នកជំនាញ អះអាងថា បច្ចេកវិទ្យានេះ នឹងជួយសន្សំសំចៃថវិកា សម្រាប់ការសាងសង់ស្ថានីយទឹក ស្អាត និងការធានាបានគុណភាពទឹកស្អាត ។ ជាងនេះទៅទៀត វាក៏អាចត្រូវប្រើសម្រាប់ការ ចម្រោះទឹកកង្វក់ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម