Connect with us

ខ្សែបម្រើ ឌេនីស ឈីរីសីវ (Denis Cheryshev) រកបានពីរគ្រាប់ម្នាក់ឯង ខណៈរុស្ស៊ីបំបាក់អារ៉ាប់ប៊ីសាអ៊ូឌីតនៅជំនួបបើកឆាក FIFA World Cup 2018

ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 បានចាប់ផ្តើមដំណើរការជាផ្លូវការហើយ កាលពីយប់មិញ។ សម្រាប់ជំនួបបើកឆាកព្រឹត្តិការណ៍នេះ គឺជាការប៉ះគា្នរវាងក្រុមម្ចាស់ផ្ទះរុស្ស៊ី និង ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត នៅពូល A។

ក្រោមការទស្សនាពីអ្នកគាំទ្រ ជាង៧ម៉ឺន៨ពាន់នាក់ នាទីលាន លូស្សនីឃី (Luzhniki) នាទីក្រុងម៉ូស្គូ (Moscow) រុស្ស៊ីបានបើកការនាំមុខនៅនាទី១២ ដោយការតែតបញ្ចូលទី ពីកីឡាករពាក់អាវលេខ៨ យូរិ ហ្គាស៊ីនស្គី (Yuri Gazinskiy)។

នាទី៤៣ ម្ចាស់ផ្ទះបាននាំមុខ១គ្រាប់ទៀត ដោយខ្សែបម្រើឌេនីស ឈីរីសីវ (Denis Cheryshev) មុនចប់តង់ទី១ ដោយលទ្ធផលនាំមុខជាបណ្តោះអាសន្ន ២-០។ មកដល់វគ្គទី២ រុស្ស៊ីនៅតែគាបសង្កត់លើដៃគូខ្លួនដដែល ហើយក៏រកបានគ្រាប់ទី៣ នៅនាទី៧១ ដោយគ្រាប់បាល់របស់ខ្សែប្រយុទ្ធ អាថឺម ស្ស៊ូបា(Artem Dzyuba)។

នៅនាទី៩០ កីឡាករ ឈីរីសីវ (Cheryshev) ដដែលបានបន្ថែមគ្រាប់ទី២របស់ខ្លួន ហើយ អាឡិកសានដ័រ កូលូវិន (Aleksandr Golovin) ស៊ុតបាន១គ្រាប់ដែរនៅនាទី៩០+៤ អោយក្រុមម្ចាស់ផ្ទះ បំបាក់គូប្រជែងចាស់ដៃក្នុងប្រកួតនេះតែម្តង គឺ ៥-០។ នេះជាជ័យជំនះថ្ងៃបើកឆាកដ៏អស្ចារ្យ នៅ FIFA World Cup តាំងពីឆ្នាំ១៩៣៤មក។ ការប្រកួតជាបន្តរុស្ស៊ីនឹងទៅជួប អេស្ស៊ីបនៅថ្ងៃទី១៩មិថុនា ខណៈអារ៉ាប់ប៊ីសាអូឌីត ជួបអ៊ុយរ៉ាហ្កាយ នៅថ្ងៃទី២០ មិថុនា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com