ក្រុមហ៊ុនចិន ស្នើសុំវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គីសនីនៅខេត្តចំនួនពីររបស់ កម្ពុជា ក្នុងតម្លៃទុនចំនួន ៨៦លានដុល្លារ
ភ្នំពេញ ៖ ក្រុមហ៊ុនផលិតថាមពលមួយរបស់ចិន ស្នើសុំវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គីសនីនៅខេត្តចំនួនពីរ គឺ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលការបម្លែងថាមពលអគ្គីសនីទាំង២ខេត្តនេះ ក្រុមហ៊ុនគ្រោង ចំណាយទុនវិនិយោគចំនួន ៨៦លានដុល្លាអាមេរិក និងគ្រោងលក់ទៅអោយអគ្គីសនីកម្ពុជា។
ការស្នើរនេះ ដោយតំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD នៅក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
នៅក្នុងជំនួបនោះ តំណាងក្រុមហ៊ុនចិន បានលើកឡើងអំពីគោលដៅ និង លទ្ធភាពរបស់ក្រុមហ៊ុន ដែលអាចបង្កើតថាមពលអគ្គីសនីដើរដោយថាមពលនុយគ្លេអ៊ែរ និងការបង្កើត ថាមពល អគ្គីសនីដោយការកែច្នៃសំណល់ ថាមពលអគ្គីសនីដោយកង្ហារខ្យល់ ថាមពលអគ្គីសនីដោយជីវឧស្ម័ន ថាមពលអគ្គីសនីដោយជីវម៉ាស់ ក៏ដូចជាការកសាងបណ្តាញអគ្គីសនី។
ទន្ទឹមនឹងនេះភាគី ក្រុមហ៊ុន ក៏បានលើកឡើងអំពីការដុតសំរាម ដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធាន ដែលមានការគិតគូពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំនុចសូន្យចំពោះផលប៉ះពាល់ឧស្ម័ន បញ្ចេញចោលទៅបរិយាកាស។
ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការគាំទ្រ និងបានលើកឡើងថា ការគិតគូពីការងារគ្រប់គ្រងសំរាម និងកាកសំណល់ និងការកែច្នៃ គឺជាគោលដៅសំខាន់ដែលក្រសួងត្រូវជំរុញឱ្យមានការអនុវត្ត ស្របតាម បច្ចេកវិទ្យាទំនើបដែលជាលទ្ធភាពយើងអាចធ្វើបាន។
តែយ៉ាងណាក៏ដោយ ឯកឧត្តម បានស្នើឱ្យមានការគិតគូអំពីតម្លៃ នៃការលក់ថាមពលដែល បម្លែងពីសំរាម និងអគ្គិសនីដែលផលិតបានមក ត្រូវលក់នៅកន្លែងណា ព្រោះជាផ្នែកមួយ ដើម្បីចូលរួមក្នុងវិស័យបរិស្ថាន ។
បន្ថែមពីលើនេះ ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថាន ក៏បាន និងកំពុងយកចិត្តទុកដាក់កម្រិតគោលនយោបាយក្នុងការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងសំណល់រឹង សំរាម ការរៀបចំក្រុង ការរៀបចំទីលានចាក់សំរាម ជំរុញការកែច្នៃ និងការប្រើប្រាស់ឡើងវិញ តាមរយៈការសហការជាមួយ ក្រុមហ៊ុនទទួលទិញអេតចាយ ក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើយ៉ាងណាឱ្យ សុខភាព សោភណ្ឌភាព នៃការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍