Connect with us

កាំកុងត្រូល ចេញខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយស្តីពីបញ្ហាស្រា និងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ក្រោយមានការពុលស្រាស ជាបន្តបន្ទាប់

រាជធានីភ្នំពេញ៖ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរពីបញ្ហាស្រាស អគ្គនាយកដ្ឋានកាំកុងត្រូល បានរៀបចំខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយដល់អ្នកផលិត អ្នកចែកចាយ និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ឲ្យយល់ដឹងពីអំពីមូលហេតុ នៃការពុល-ផលប៉ះពាល់របស់ស្រា និងវិធានការមួយចំនួន ដើម្បីបង្ការចំពោះគ្រោះថ្នាក់ ដែលបណ្តាលមកពីការពុលស្រា ។
ការចេញខិតប័ណ្ណអប់រំ ផ្សព្វផ្សាយនេះ ធ្វើឡើងក្រោយពិនិត្យឃើញថា ក្នុងរយៈពេលកន្លងមក មានករណីពុលស្រា បានកើតឡើង ជាញឹកញាប់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋជាច្រើនជួបគ្រោះថ្នាក់ពីការពុលស្រារហូតដល់បាត់បង់ជីវិត ។
អគ្គនាយកដ្ឋានកាំកុងត្រូល បានអំពាវនាវ អោយប្រជាពលរដ្ឋ ផលិតករ និង អាជីវករស្វែងយល់ និងអនុវត្តតាមខ្លឹមសារខិត្តប័ណ្ណដើម្បីសុខភាពទាំងអស់គ្នា ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ករណីពុលស្រានៅស្រុកសំបូរ ខេត្តក្រចេះ បានបង្កឲ្យមនុស្ស ៥ នាក់ស្លាប់ និង ៧៦ នាក់ទៀត បានធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណៈសិប្បករផលិតស្រាសម្នាក់ឈ្មោះ គជ់ សុខហេង ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអា សន្នក្នុងពន្ធនាគារខេត្តក្រចេះ ដោយចោទពីបទ «មនុស្សឃាតដោយអចេតនា» តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីមន្ត្រីជំនាញរកឃើញមានសារធាតុមេតាណុលកម្រិតខ្ពស់ក្នុងផលិតផលស្រាសរបស់គាត់ ។
បន្ទាប់ពីកើតមានការពុលស្រា អាជ្ញាធរខេត្តក្រចេះ បង្ខំចិត្តប្រកាសបិទទីតាំងសិប្បកម្មផលិតស្រាសជាង ៧០០ កន្លែងនៅទូទាំងខេត្តក្រចេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម