Connect with us

គម្រោង Spy Guys & girl Contest នឹងនាំយុវវ័យឱ្យក្លាយជាអ្នកសិល្បៈជំនាញយ៉ាងពិតប្រាកដ

លោក ព្រីដា​ និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយនៃគម្រោង Spy Guys & Girl Contest​ ​2018 បាន​ឱ្យដឹងថា កម្មវិធី Spy Guys & Girl Contest 2018 រដូវកាលទី៤នេះ គឺបានរៀបចំឡើងដោយឈរលើពាក្យស្លោកមួយថា «ផ្លាស់ប្តូរជីវិតអ្នក» ហើយគម្រោងនេះនឹងនាំយុវវ័យដែលមានបំណងចង់ក្លាយ ជាអ្នកសិល្បៈ ដោយគ្រាន់តែចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Spy Guys & girl Contest 2018 នោះនឹងអាចក្លាយជាអ្នកសិល្បៈជំនាញយ៉ាងពិតប្រាកដ នាថ្ងៃខាងមុខ។


លោកបានថ្លែងយ៉ាងដូចនេះថា គម្រោង Spy Guys & girl Contest 2018 ឆ្នាំនេះគឺមានពាក្យស្លោកមួយថា «ផ្លាស់ប្តូរជីវិតអ្នក» ជាកម្មវិធីមួយដែលយុវវ័យ តាមដាន ហើយចង់ក្លាយជាអ្នកសិល្បៈ ដូចជា​អ្នកចំរៀង ពិធីករ ពិធីការិនី និងតន្ត្រីករជាដើម ដោយយើងបានបើកឱកាសឱ្យពួកគាត់បានចូលរួមប្រកួតទាំងអស់គ្នា។ ហើយឆ្នាំនេះ គឺមានបេក្ខជនចូលរួមប្រកួតប្រជែងយ៉ាងច្រើនលើស ពីការរំពឹងទុក ដែលស្ទើតែនឹកស្មានមិនដល់ថា គាត់នឹងចូលរួម។ ពួកគាត់គឺមានការចាប់អារម្មណ៍នៅលើកម្មវិធីនេះ ដោយសារបច្ចុប្បន្ន​ ពួកគាត់គឺបានតាមដាន Facebook Page របស់ Spy Ganter Contest។ លោកបានបញ្ជាក់ទៀតថា ក្នុងមួយរដូវកាលគឺយើងបានជ្រើសរើសយក បេក្ខជនលេខ១ លេខ២ និងលេខ៣ គឺយកនារី៣ និងបុរស ៣រូប ហើយនៅក្នុងចំណោម Top១០ គឺពួកគាត់សុទ្ធតែក្លាយទៅជាអ្នកសិល្បៈ នៅថ្ងៃអនាគត់របស់គាត់។ ​

លោកបានបន្ថែមទៀតថា ចំពោះកម្មវិធី Spy Ganter Contestនេះដែរ គឺយើងធ្វើមួយឆ្នាំ រំលងមួយឆ្នាំ ដោយសារតែពេលរៀបចំបានមួយឆ្នាំហើយ គឺសល់មួយឆ្នាំយើងនឹង ប្រូម៉ូតពួកគាត់ ក៏ដូចជារកការងារឱ្យពួកគាត់​ដូចជា កម្មវិធី Concert ក៏ដូចជាកម្មវិធីផ្សេងៗ ដែលជំរុញឱ្យមហាជនបានស្គាល់​ ជាសមត្ថភាពរបស់ពួកគាត់ ទើបឆ្នាំបន្ទាប់ទៀត បានរៀបចំម្តងទៀត។
​សូមបញ្ជាក់ថា យុវវ័យទាំងអស់ ដែលទំនេរពីការសិក្សា​ ហើយចង់ប្រឡូកក្នុងវិស័យសិល្បៈ ពួកគាត់អាចចូលរួមក្នុងកម្មវិធី Spy Guys & girls Contest បានដោយគ្រាន់តែតាមដានក្នុង​នៅគ្រប់សកម្មភាព នៅតាមដាន Facebook Page របស់ Spy ​ហើយនៅក្នុងឆ្នាំនេះផ្ទាល់​គឺបានរៀបចំធំជាងឆ្នាំមុនទៅទៀត គឺយើងនឹងធ្វើវគ្គពាក់កណ្តាលផ្តាច់ព្រត័នៅ eaon2 នៅថ្ងៃទី៦-៧ និងវគ្គផ្តាច់ព្រត័នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨នៅស្ថានីយ៍ទូរទស្សន៍ My TV ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម