ខ្សែបម្រើ Ruben Loftus-Cheek ស៊ុត ៣គ្រាប់ អោយ Chelsea ទទួលជ័យជំនះនៅ UEFA Europa League
Chelsea បានទទួលជ័យជនះ យ៉ាងរីករាយលើក្រុមមកពីបែលឡារុស BATE Borisov ដោយលទ្ធផល ៣-១ នៅ UEFA Europa League ពូល L យប់មិញ។
ការប្រកួតនេះ ត្រូវមើលឃើញថា ក្រុមតោខៀវមានការលេងដ៏ល្អ ដើម្បីគាបសង្កត់ ដៃគូ យកឈ្នះ៣ប្រកួតជាប់គ្នា នៅពានកំពូលអឺរ៉ុបទី២នេះ។
ជាក់ស្តែង ត្រឹមតែ២នាទី លើទីលាន Stamford Bridge ខ្សែបម្រើ Ruben Loftus-Cheek បានស៊ុតគ្រាប់បើកឆាក នឹងថែមគ្រាប់ទី២ជាបន្ត ក្រោយរំលងគ្នាតែ៦នាទីប៉ុណ្ណោះ។
លុះមកដល់នាទី៥៤ កីឡាករវ័យ២២ឆ្នាំដដែល បានស៊ុត១គ្រាប់ទៀត ដែលជាគ្រាប់ទី៣របស់គេ សម្រាប់ការប្រកួតនេះ។ Loftus-Cheek បានក្លាយជាកីឡាករអង់គ្លេសមួយរូបទៀត បន្ទាប់ពី Harry Kane ដែលស៊ុត Hat-Trick នៅពាន Europa League។
ដោយឡែក ក្រុមភ្ញៀវ តាមបាន១គ្រាប់វិញដោយ កីឡាករ Aleksey Rios នៅនាទី៧៩។
Chelsea ឈរកំពូលតារាងពូល L មាន៩ពិន្ទុ តាមពីក្រោយដោយក្រុមក្រិច PAOK FCខណៈ Vidi FC របស់ហូរឡង់នៅលេខ៣ ហើយ BATE Borisov នៅបាតតារាង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍