តាមពិតរឿងកូនអើយម្តាយខ្មោចជាស្នាដៃរបស់ផលិតកម្មដែលផលិតរឿងល្បីៗជាច្រើន កាលពី១០ឆ្នាំមុន(មានវីដេអូ)
ថ្មីៗនេះភាពយន្តខ្នាតធំរឿង « កូនអើយម្តាយខ្មោច » បានធ្វើការសម្ភោធនៅផ្សាទំនើប អីុអន២ កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ ដែលជាស្នាដៃរបស់ផលិតកម្មឯកភ្នំ ។ ស្នាដៃដំបូងដែលផលិតកម្ម ខេមប្រូមានឈ្មោះបោះសម្លេងល្បីល្បាញ កាលពី១៥ឆ្នាំមុនតាមរយះភាពយន្តខ្មែរមួយចំនួនដូចជារឿង៖
- រឿង កត្តញ្ញូ (Gratefulness) ផលិតឆ្នាំ២០០៣
- រឿង នាងនាថ (Neang Neath) ផលិតឆ្នាំ២០០៤
- រឿង ព្រៃអាគម (The Forest) ផលិតឆ្នាំ២០០៥
- រឿង កូនអត់ម្តាយ (The Motherless) ផលិតឆ្នាំ២០០៥
- រឿង ផ្ទះខ្មោចទិញ (The Haunted House) ផលិតឆ្នាំ២០០៥
ព្រមទាំងរឿងល្បីៗមួយចំនួនទៀតកាលពីពេលកន្លងមក។ ចំនែករឿងកូនអើយម្តាយខ្មោចនេះគឺជាស្នាដៃថ្មីរបស់ផលិតកម្មមួយនេះបន្ទាប់ពីបានផ្អាកសកម្មភាពអស់រយះពេល១៥ឆ្នាំ។ គួរអោយកត់សម្គាល់ផងដែលថាលោក ហេង តុលា ដែលជាម្ចាស់ផលិតករ ក្នុងរឿងនេះ ដែលធ្លាប់ប្រកបរបរអាជីវកម្មរោងភាពយន្តគីរីរម្យកន្លងមក បានបើកដំណើរការរោងភាពយន្តទំនើបថ្មីមួយនៅខេត្តបាត់ដំបងដែលដាក់ឈ្មោះតែមួយដូចនឹងផលិតកម្មឯកភ្នំផងដែរ។
រឿង « កូនអើយម្តាយខ្មោច » នឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបចាប់ពីថ្ងៃទី ២៥ ខែតុលានេះតទៅ។ ខាងក្រោមនេះជាឈុតខ្លីៗ និងបទចំរៀងដ៏កំសត់នៅក្នុង រឿង « កូនអើយម្តាយខ្មោច »។
សូមទស្សនាវិដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍