Connect with us

ពោះគោទឹកប្រហុក អាហារដ៏ពេញនិយមស្ទើរគ្រប់តំបន់

ម្ហូប៖ ពោះគោទឹកប្រហុក គឺជាអាហារមួយប្រភេទដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរយើងគ្រប់តំបន់តែម្តង។ ជាមួយនឹងគ្រឿងផ្សំដែលមានដូចជាពោះគោ ប្រហុក គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ទឹកក្រូចឆ្មារ ស្លឹកក្រូចសើច រំដេង និងបន្លែមួយចំនួនបានធ្វើឱ្យរសជាតិ ពោះគោទឹកប្រហុកនេះចាប់ចិត្តមនុស្សជាច្រើនតែម្តង។

យ៉ាងណាមិញ អាហារមួយប្រភេទនេះក៏មានភាពងាយស្រួលរកនៅតាមអាហារដ្ឋានតាមផ្ទះមួយចំនួន ឬ តាមចិញ្ចើមផ្លូវដែលទទួលបានការពេញនិយមជាខ្លាំង រហូតដល់កន្លែងខ្លះមានភ្ញៀវឈរតម្រង់ជួររង់ចាំរយៈពេលយូរដើម្បីទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់នេះមកទទួលទានទៀតផង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម