Connect with us

ភ្នំជញ្ជាំង ទីសក្ការដែលល្បីថា មានបារមីខ្លាំង

បន្ទាយមានជ័យ៖ ភ្នំនេះមានល្អាងជាច្រើន ដូចជា ល្អាងល្ខោន ល្អាងបោះឈូង ល្អាងប្រម៉ា ល្អាងប្រចៀវ ជាដើម ហើយកាលពីមុន ធ្លាប់មានទឹកធ្លាក់ពីលើភ្នំខួបប្រាំង-វស្សា (ឥឡូវមានតិចនៅរដូវប្រាំង)។ តាមអបិយជំនឿ ប្រជាពលរដ្ឋធ្លាប់បានខ្ចីចាន (បារមី) និងឮភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំ។ លោកតារដ្ឋ លោកតាឆាងមានបារមីខ្លាំង នៅភ្នំនេះ។

ភ្នំជញ្ជាំងខ្ពស់ជាងគេបំផុតនៅខេត្តបន្ទាយមានជ័យ និងអាចមើលឃើញទិដ្ឋភាពក្រុងសិរីសោភ័ណទាំងមូលពីលើកំពូលភ្នំ។ ចេតិយតម្កល់ព្រះសារីរិកធាតុ បាន និងកំពុងកសាងនៅលើកំពូលខ្ពស់បំផុត ដើម្បីរក្សាបាននូវសេចក្តីសុខ និងភាពលូតលាស់ទៅមុខ។ ការតម្កល់ទេវតានៅកន្លែងខ្ពស់គឺ ដើម្បីឈ្នះពពួកបិសាចអសូរ្យកាយ ដែលធ្វើឱ្យកម្ពុជាបែកបាក់។

គេមានគម្រោងកសាងខ្សែរ៉តជិះកន្ត្រកសម្រាប់ជិះឡើងទៅចេតិយផងដែរ។ នៅស.វ.ទី២១ នេះ នៅលើកំពូលភ្នំម្ខាងទៀត (សេចក្តីប្រាថ្នា) គេគ្រោងកសាងប្រាសាទមួយ មានរចនាបទបុរាណ និងអាយុកាលយូរអង្វែង ដើម្បីមោទកភាពជាតិខ្មែរ។

សូមបញ្ជាក់ថា ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ រដ្ឋាភិបាលចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំជញ្ជាំង។ ព្រះចៅអធិការ ក៏បានសូមបិណ្ឌបាតផ្ទាំងសូឡា ធុងដាក់សំរាម និងបង្គន់អនាម័យពីក្រសួង និងសប្បុរសជនដើម្បីលើកស្ទួយតំបន់បេតិកភណ្ឌធម្មជាតិមួយនេះផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម