Connect with us

អាងហែលទឹកនៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក នឹងត្រូវចាប់ផ្តើមជួសជុល និងសាង់សង់ឡើងវិញ

ភ្នំពេញ​ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន​ នឹងរៀបចំពិធីក្រុងពាលី​ ចាប់ផ្តើមជួសជុល និងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ពិធីនេះ​ ប្រព្រឹត្តិទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ឥលូវយើងក្រឡេកមកមើលពីប្រវត្តិសង្ខេបអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក

ឆ្នាំ១៩៦៥៖
  • ជាការចាប់ផ្តើមសាងសង់ពហុកីឡដ្ឋានជាតិ រួមជាមួយអាងហែលទឹក។
ឆ្នាំ១៩៦៧៖
  • ចាប់ផ្តើមដំណើរការបើកអាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ក៏ដូចជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡា​ Games Ganefo អាស៊ីលើកទី ១ ។
  • អាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ គឺជាអាងហែលទឹក មានលក្ខណៈស្តង់ដា កម្រិតអន្តរជាតិ មុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាពេលនោះ ដោយមានខ្នាត ២១ម៉ែត្រ គុណនឹង៥០ម៉ែត្រ ស្មើនឹង០៨ ខ្សែបន្ទាត់ ព្រមទាំងមានអាងលោតទឹក មួយ មានឈ្នាន់លំនឹងសម្រាប់លោតកម្ពស់ ១០ម៉ែត្រ ។
ឆ្នាំ១៩៦៧-១៩៧៣
  • អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ គឺមានសកម្មភាពប្រកួត ជាពានរង្វាន់ជ្រើសរើសជើងឯកទាំងហែលទឹក លោតទឹក របាំក្នុងទឹក និងបាល់ លេងក្នុងទឹកជារៀងរាល់ឆ្នាំនោះ ហើយក៏បានប្រកួតមិត្តភាពអន្តរជាតិហែលទឹក រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប្រទេសបារាំង ។
  • វិញ្ញាសាលោតទឹក ហែលទឹកកម្ពុជាមានលទ្ធផលល្អល្បីនៅអាស៊ីអាគ្នេយ៍ ដោយសារ យើងមានកន្លែងហ្វឹកហាត់ជាលក្ខណៈអន្តរជាតិក្នុងពហុកីឡដ្ឋានជាតិ ។
ឆ្នាំ១៩៧៥-១៩៧៩ ៖
  • អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានខូចខាតដោយសារ សង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុលពត) ។
  • លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្រ្តីមួយ ចំនួន បានស្តារស្ថានភាពក៏ដូចជារៀបចំនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងអាងហែលទឹក ឱ្យមានភាពល្អប្រសើរឡើងវិញ ។
  • អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិ ត្រូវបានខូចខាតផ្នែកអគ្គិសនី និងប្រព័ន្ធបង្ហូរទឹក ។
ឆ្នាំ១៩៩១-២០០០ ៖
  • ខាងស្ថានទូតអូស្រ្តាលីបានឧបត្ថម្ភម៉ាស៊ីនភ្លើង និងកែសម្រួលសម្ភារៈដែលខូច ខាតបានមួយចំនួន ឱ្យមានភាពប្រសើរឡើងវិញ ។
ឆ្នាំ២០០០-បច្ចុប្បន្ន ៖
  • ទាំងម៉ាស៊ីនភ្លើង ទាំងទុយោបង្ហូរទឹក ក៏ដូចជាគ្រឿងបរិក្ខារប្រើប្រាស់មូយចំនួនបាន ខូចខាតទាំងស្រុង មិនអាចប្រើប្រាស់បានទៀតឡើយ ។
  • អាងហែលទឹក និងអាងលោតទឹក ក្នុងពហុកីឡដ្ឋានជាតិបច្ចុប្បន្ននៅសល់ត្រឹមតែ តួអាង និងកន្លែងសម្រាប់អង្គុយទស្សនា ដោយត្រូវការផ្លាស់ប្តូរទឹកក្នុងអាងគឺត្រូវ ប្រើម៉ាស៊ីនបូមដោយកម្លាំងមនុស្ស។

ដោយមើលឃើញពីបញ្ហាលំបាក និងខ្វះខាតទាំងអស់នេះហើយ ទើបឯកឧត្តមប្រធានសហព័ន្ធ គឺ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្វែងរកថវិកាសប្បុរសជន យកមកជួសជុលថែទាំ អាងហែលទឹកក្នុងពហុកីឡ​ដ្ឋាន​នេះឱ្យមានភាពល្អប្រសើរឡើងវិញ ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាហែលទឹក ដោយប្រែក្លាយអាងហែលទឹកមួយនេះ ទៅជាអាងហែលទឹកដែលមានលក្ខណៈស្តង់ដារអន្តរជាតិសារជាថ្មី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម