Connect with us

គ្រូអ៊ុយរ៉ាហ្កាយថា លូអ៊ីស សូរេស (Luis Suarez) នឹងមិនទៅខាំដៃគូទៀតទេសម្រាប់ការប្រកួតយប់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្កាយ កំពុងធ្វើការហ្វឹកហាត់ជាលើកចុងក្រោយ នាទីក្រុង យ៉ាកកាតធើរីងប៊ើក (Yekateringburg) ដើម្បីត្រៀមជួប ក្រុមជម្រើសជាតិអេស្ស៊ីប នៅជំនួបបើកឆាករបស់ខ្លួន នៅព្រឹត្តិការណ៍ FIFA World Cup 2018។

យ៉ាងណាមិញ មានការបារម្ភថា ខ្សែប្រយុទ្ធ លូអ៊ីស សូរេស (Luis Suarez) អាចនឹងបង្កបញ្ហា ដូចកាល World Cup លើកមុន ដែលទៅខាំដៃគូ គឺកីឡាករអ៊ីតាលី ចនជីអូ ឈីលីនី (Giorgio Chiellini) រហូតទទួលពិន័យពី FIFA។

ប៉ុន្តែ គ្រូបង្វឹក អូស្កា ថាបារេស (Oscar Tabarez) អះអាង នឹងមិនមានរឿងនេះកើតឡើងទៀតទេ។ គ្រូបង្វឹកវ័យ៧១ឆ្នាំ ថ្លែងទាំងជឿជាក់ថា សូរេស (Suarez) នឹងមិនធ្វើកំហុសឆ្គងទៀតឡើយ គេបានទទួលការណែនាំច្រើន ហើយលោកជឿថាគេ នឹងធ្វើបានល្អសម្រាប់ការប្រកួតរបស់យើង។ ជំនួបរវាង អ៊ុយរ៉ាហ្កាយ នឹង អេស្ស៊ីប នៅពូល A នឹងដំណើរការចាប់ពីវេលាម៉ោង ៧យប់នេះ តទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV និង CNC ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com