ហេតុអ្វីបានជាតារាកំប្លែង នាយ តាក់សុី ស្គមស្គាំងខ្លាំង និងសម្រេចចិត្តកោសក់បួស យ៉ាងនេះ?
តារាកំប្លែងសើចមិនចេះរីងស្ងួត ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ តាក់ស៊ី បានធ្វើអោយទស្សនិកជន មានការងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នាយ តាក់សុី មានរាងស្គមស្គាំង ដូចជាគ្មានកម្លាំងក្នុងខ្លួនសោះ។ តើនាយ តាក់សុី កើតជំងឺអ្វី ? បើតាមប្រភពពីការសាកសួររបស់ក្រុមការងារ MYTV Plus នាយ តាក់ស៊ី បាននិយាយរៀបរាប់ប្រាប់ថា គឺគាត់មានជំងឺប្រចាំកាយលើសជាតិស្ករខ្លាំង បណ្ដាលអោយស្រកគីឡូជាច្រើន ទើបបានជាស្គមបែបនេះ។ លោកក៏បានសរសេរសារមួយឃ្លា តបទៅកាន់អ្នកគាំទ្រថា “បាទប្អូនគឺជាតិស្ករឡើងខ្លាំងពេកបានជាបងស្រកសាច់ ហើយមួយទៀតបងកោសក់គឺបងទៅបួសនៅភ្នំគូលេនដើម្បីសងគុណឪពុកម្តាយ គឺបងអត់មានរឿងអីទេប្អូនសូមអគុណ” ។
តារាកំប្លែងដែលសំបូរទៅដោយភាពក្រមុិចក្រមើម សើចមិនចេះរីងស្ងួត តែងតែធ្វើអោយទស្សនិកជនផ្ទុះសំណើចជាខ្លាំង នាយ តាក់ស៊ី បានបន្តទៀតថា មានបងប្អូនខ្លះឃើញលោកកោរសក់ក៏បានសួរលោកថាតើមានរឿងអ្វីកើតឡើងដែល នាយ តាក់ស៊ី បានប្រាប់ថា គឺបួសសងគុណឪពុកម្ដាយរបស់លោកទេ មិនមានអ្វីកើតឡើងដូចដែលបងប្អូនគិតនោះទេ ។ ឥឡូវនេះនាយ តាក់ស៊ី ក៏កំពុងតែពិនិត្យនឹងព្យាបាលជំងឺលើសជាតិស្ករ តែលោកនូវតែមិនចោលអាជីពសិល្បៈកំប្លែងរបស់លោកនោះទេ ព្រោះលោកចង់អោយទស្សនិកជនមានភាពសប្បាយរីករាយនៅពេលដែលលោកឡើងសំដែងម្តងៗ ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេតារាកំប្លែង នាយ តាក់ស៊ី ក៏សូមអោយគុណដល់ទស្សនិកជន្ណឹងពុកម៉ែបងប្អូន ដែលនៅតែបន្តគាំទ្ររូបលោក ហើយបារម្មណ៍ពីសុខភាពរបស់លោក គាត់គ្មានតបស្នងទៅទស្សនិកជនវិញទេ ក្រៅពីចំណងដៃ នៅភាពកំប្លែងទេ ដែលធ្វើអោយទស្សនិកជនបានសើចសប្បាយតែប៉ុណ្ណោះ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍