Connect with us

លៀសហាលទឹកអំពិលទុំ អាហារថ្ងៃត្រង់ងាយស្រួលរក និងមានរសជាតិឆ្ងាញ់ដល់លិតមាត់

ម្ហូប៖ “លៀសហាល” គ្រាន់តែឭពាក្យនេះ មនុស្សភាគច្រើនដឹងតែចាប់អារម្មណ៍តែម្តង ដោយសាររបស់ញ៉ាំមួយនេះត្រូវបានដាក់ហាលអូសរទេះលក់តាមផ្លូវដែលបងប្អូនខ្មែរយើងចូលចិត្តទិញទាំងកំប៉ុងៗដើម្បីញ៉ាំជាមួយបាយ ជាពិសេសជាមួយបាយកកតែម្តង។

ជាទូទៅ លៀសហាល មានការពេញនិយមខ្លាំងរហូតបានច្នៃឱ្យចេញជារសជាតិថ្មី និងកាន់តែអនាម័យសម្រាប់អ្នកដែលទិញទទួលទាន។ លៀសហាល ដែលមានជាតិនៅសម្បកខាងក្រៅដោយការប្រឡាក់គ្រឿងហើយ ក៏នៅមានទឹកជ្រលក់អំពិលទុំសម្រាប់ញ៉ាំជាមួយសាច់លៀសខាងក្នុង និងបាយផងដែរ។

ជាតិ ជូរអែម ហិល នេះហើយដែលបានទាក់ចិត្តមនុស្សជាច្រើននាំគ្នាទិញញ៉ាំជាមួយអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់មាត់។ មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែលៀសហាលថែមទាំងងាយស្រួលរកទិញ និងមានតម្លៃធូរទៀតផង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម