រមណីយដ្ឋាន “ប្រាសាទបន្ទាយទ័ព” ត្រូវបានឱ្យប្ដូរឈ្មោះ កុំឱ្យប្រជាពលរដ្ឋភាន់ច្រឡំ
ខេត្តព្រះសីហនុ៖ ក្រសួងវប្បធម៌ និងវិចិត្រខេត្តព្រះសីហនុ បានណែនាំ ម្ចាស់រមណីយដ្ឋានកែឆ្នៃថ្មីមួយកន្លែង ស្ថិតនៅចំណុចតាដួង តាអាំ ក្នុងភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឱ្យប្ដូរឈ្មោះរមណីយដ្ឋានកែឆ្នៃថ្មីនេះជាបន្ទាន់ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ជា ប្រសាទបន្ទាយទ័ព ។
រមណីយដ្ឋាននេះ មានឈ្មោះថា ប្រាសាទបន្ទាយទ័ព បានបង្កឱ្យមានការភាន់ច្រឡំជាមួយទីតាំងប្រាសាទបុរាណ “បន្ទាយទ័ព” ពិតប្រាកដ ដែលជាប្រាសាទប្រត្តិសាស្ត្រជាតិ នៅក្នុងទឹកដីនៃខេត្តបន្ទាយមានជ័យ។
ចំពោះករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានផ្ញើលិខិតមួយច្បាប់មកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ឱ្យចុះណែនាំម្ចាស់រមណីយដ្ឋានកែឆ្នៃថ្មីមួយនេះ ផ្លាស់ប្តូរឈ្មោះ មិនឱ្យដាក់ឈ្មោះថាប្រាសាទបន្ទាយទ័ពទៀតឡើយ។
សូមបញ្ជាក់ថា រមណីយដ្ឋានកែឆ្នៃថ្មីមួយនេះ មានរូបចម្លាក់ថ្មីច្រើនប្រភេទ ដែលឆ្លាក់ចេញពីផ្ទាំងថ្មនៅនឹងកន្លែងខ្លះ និងនាំយកមកពីខាងក្រៅខ្លះ បង្កើតបានជាទស្សនីយភាព បែបធម្មជាតិ និងសិល្បៈ ទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារតែការរៀបចំរចនានេះ មើលទៅស្រដៀងទៅនឹងទីតាំងប្រាសាទបុរាណ បង្កប់ក្នុងល្អាងជ្រោះភ្នំ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍