មនុស្សជាង ៣ម៉ឺននាក់ បានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ ដែលបានរៀបចំឡើងរយៈពេល ២ថ្ងៃ
ភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៨ បានបិទបញ្ចប់នៅថ្ងៃម្សិលម៉ិញនេះ នាកោះពេជ្រ ដោយបានទាក់ទាញសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និង កម្មករនិយោជិតពីគ្រប់វិស័យ សរុបជាង ៣ម៉ឺននាក់ ។
មហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំនេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ។
ពិព័រណ៌នេះ បាននាំមកនូវឱកាសការងារគ្រប់ប្រភេទប្រមាណ ២ម៉ឺនមុខតំណែង ដែលផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗចំនួន១៥៦ ក្នុងបញ្ជរ សរុបចំនួន៣០០ ។
ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណ កម្មាធិការជាតិបណ្តុះបណ្តាល បានបញ្ជាក់ថា ការរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិក្នុងឆ្នាំ២០១៨នេះ គឺស្របគ្នារាជគ្នាដែលរាជរដ្ឋាភិបាលអាណត្តិទី៦នេះ ទើបបានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបន្តផ្តោតអាទិភាពខ្ពស់លើការធានាកំណើនសេដ្ឋកិច្ចខ្ពស់, ការបង្កើតឱកាសការងារសម្រាប់យុវជន, ការបែងចែកផលនៃកំណើនដល់គ្រប់ស្រទាប់ប្រជាជន និង ការពង្រឹងប្រសិទ្ធភាពក្នុងគោលដៅបម្រើឱ្យបេសកកម្មជាប្រវត្តិសាស្រ្តនៃការដឹកនាំប្រទេសកម្ពុជា ឈានទៅសម្រេចបានឋានៈជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ ពិព័រណ៍នេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និង ចូលរួមតាំងបង្ហាញពីសំណាក់ក្រុមហ៊ុន-សហគ្រាស រហូតបានក្លាយជាមហាព្រឹត្តិការណ៍ការងារ ដែលធំជាងគេប្រចាំឆ្នាំ និងបានទាក់ទាញយុវជន និងអ្នកស្វែងរកការងារយ៉ាងច្រើនកុះករចូលរួមដាក់ពាក្យស្វែងរកការងារ និង ស្វែងយល់អំពីទីផ្សារការងារកម្ពុជានាពេលបច្ចុប្បន្ន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍