តោះ! ចូលឆ្នាំចិនខាងមុខនេះ បើមិនបានដើរទៅណាឆ្ងាយ ត្រឹមរមណីយដ្ឋានព្រៃសហគមន៍ “ចំបក់” ក៏បានដែរ
កំពង់ស្ពឺ៖ តាមបណ្តោយផ្លូវជាតិលេខ ៤ តាមច្រកចូលផ្លូវឧទ្យានជាតិគិរីរម្យដោយហួសប្រមាណ ១៦ គីឡូម៉ែត្រ លោកអ្នកនឹងឃើញស្លាកសញ្ញានៅខាងឆ្វេងដៃនៃតំបន់ព្រៃសហគមន៍ចំបក់ មិនខានដែលទីនោះគឺជាតំបន់កម្សាន្តបែបធម្មជាតិមួយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បើគិតចម្ងាយពីភ្នំពេញទៅទីនោះ ចំណាយពេលធ្វើដំណើរត្រឹម ២ ម៉ោងប៉ុណ្ណោះ លោកអ្នកនឹងអាចដកយកបទពិសោធន៍ដំណើរដើរព្រៃបែបសហគមន៍បានដោយអាចទៅវិលល្ងាច ឬ គេង ២-៣ យប់ក៏បាន។ ដូចនេះតំបន់ព្រៃសហគមន៍ចំបក់ នេះគឺជាតំបន់កម្សាន្តមួយកន្លែងដ៏ល្អសម្រាប់អ្នកមិនមានគម្រោងទៅណាឆ្ងាយក្នុងឱកាសបុណ្យចូលឆ្នាំចិនដែលនៅមិនប៉ុន្មានថ្ងៃខាងមុខនេះ។
សកម្មភាពនានាដែលភ្ញៀវទេសចរអាចកម្សាន្តបានតាមបែបធម្មជាតិនោះមានដូចជាបោះតង់ ជិះរទេះគោ ឬ កង់ទស្សនាព្រៃប្រឹក្សា សម្រស់ធម្មជាតិ ឡើងភ្នំងូតទឹកជ្រោះត្រជាក់ៗដូចទឹកអម្រិត ទស្សនាការសម្តែងសិល្បៈពេលរាត្រី ឈ្វេងយល់ពីសិប្បកម្មសហគមន៍ ឈ្វេងយល់ពីរបៀបធ្វើនំក្រឡានរបស់អ្នកស្រុកនៅទីនោះ។
សម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តបែបព្រៃភ្នំ ទីនោះពិតជាសាកសមខ្លាំងដោយលោកអ្នកអាចក្រោកពីព្រលឹមដើម្បីឡើងភ្នំថ្មើរជើង ស្រូបយកខ្យល់អាកាសបរិសុទ្ធ ស្តាប់សម្លេងបក្សាបក្សី ឆ្ពោះទៅកាន់ល្អាងប្រចៀវ ព្រៃឬស្សី និងទឹកជ្រោះទាំង ៦ ជាន់ផងដែរ។ ដូចនេះ សម្រាប់អ្នកដែលមិនទាន់មានគម្រោង ឬ អ្នកដែលសម្រេចចិត្តភ្លាមៗតែមិនដឹងទៅណា រមណីយដ្ឋានព្រៃសហគមន៍ចំបក់ គឺជាទីកន្លែងកម្សាន្តមួយដែលលោកអ្នកមិនគួររំលង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍