Connect with us

កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងបន្តនីតិវិធីចំពោះអ្នកពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញជាកាំភ្លើងខ្លីទំនើបចំនួន ៣៥ដើម ចូលទៅវៀតណាម

ត្បូងឃ្មុំ ៖ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងបន្តនីតិវិធីចំពោះសំណុំរឿងពាក់ព័ន្ធនឹងកាំភ្លើងខ្លីទំនើប បាញ់ឲ្យសន្លប់ និងអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត ចំនួន៣៥ ដើម ដែលត្រូវបានមន្រ្តីគយចល័ត ស្ទាក់ចាប់បាន ក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។
តាមបទបញ្ជារបស់អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទស និងមានការសម្របសម្រួលពីលោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តត្បូងឃ្មុំ ម្ចាស់ទំនិញ និង អ្នកបើកបរ ព្រមទាំងអាវុធខុសច្បាប់ទាំងនេះ ត្រូវបានប្រគល់ជូនកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ រក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី។


សូមបញ្ជាក់ថា កម្លាំងគយចល័តតំបន់៦ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២៨ ខែតុលា វេលាម៉ោងប្រមាណ ១១ និង២០ នាទីថ្ងៃត្រង់ បានស្រាវជ្រាវបង្ក្រាបរថយន្តមួយគ្រឿង ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0839 នៅផ្លូវចូលទៅព្រំដែន វៀតណាមច្រកទ្វេភាគីទន្លេចាម ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកមករក្សាទុកនៅស្នាក់ការគយចល័ត ក្នុងឃុំក្រែក ស្រុកពញាក្រែក ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ រកឃើញកាំភ្លើងខ្លីទំនើប បាញ់ឲ្យសន្លប់ និងអាចបង្ករគ្រោះ ថ្នាក់ ដល់អាយុជីវិត ចំនួន៣៥ ដើម។
តាមការឆ្លើយសារភាពពីមា្ចស់រថយន្ត បានឲ្យដឹងថា កាំភ្លើងទាំងនេះ ខ្លួនបានសាងពីរថយន្តមួយគ្រឿងផ្សេងទៀត នៅផ្សារអូរឡាំពិក ជាមួយទំនិញចំរុះជាច្រើនមុខ ហើយខ្លួនមិនបានដឹងថា ជាអាវុធនោះទេ ដោយម្ចាស់ទំនិញ ជួលឲ្យដឹកចេញទៅវៀតណាម តាមច្រកព្រំដែនទន្លេចាម ហើយការដឹកជញ្ជូន នេះ គឺបានចំនួន៣ជើងមកហើយ ខណៈជើងទី៤នេះ ក៏ត្រូវសមត្ថកិច្ចគយចាប់ឃាត់តែម្តង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម