ការវិនិយោគលើវិស័យសណ្ឋាគារ នៅតែមានសក្តានុពលខ្ពស់ ខណៈការព្យាករណ៍ បង្ហាញថា កម្ពុជា ត្រូវការចំនួនជាង ៥ម៉ឺនបន្ទប់ បន្ថែមទៀត
ភ្នំពេញ ៖ យោងតាមការព្យាករណ៏របស់ក្រសួងទេសចរណ៏ បានបង្ហាញថា នៅរយៈពេល១១ឆ្នាំខាងមុខនេះ ពោល គឺនៅឆ្នាំ២០៣០ ប្រទេសកម្ពុជាទាំងមូល នឹងត្រូវការបន្ទប់សណ្ឋាគារចំនួនប្រមាណ៥ម៉ឺន៤ពាន់បន្ទប់ បន្ថែមទៀត ដោយធ្វើអោយចំនួនបន្ទប់សណ្ឋាគារ នឹងកើនដល់ចំនួនជាង១០ម៉ឺនបន្ទប់ ។
តាមការព្យាករណ៏កម្ពុជា នឹងត្រូវការបន្ទប់សណ្ឋាគារប្រណីតលំដាប់ផ្កាយ៤ និង ផ្កាយ៥ សរុបប្រមាណ៦ម៉ឺនបន្ទប់ នៅឆ្នាំ២០៣០ ដោយស្មើ៦០% នៃចំនួនការផ្គត់ផ្គង់បន្ទប់សណ្ឋាគារសរុបនៅទូទាំងប្រទេសកម្ពុជា ។
របាយការណ៏ក្រសួងទេសចរណ៏ ក៏បានបង្ហាញថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា មានសណ្ឋាគារ ប្រមាណជាង៨០០កន្លែង ស្មើនឹង៤ម៉ឺន៦ពាន់បន្ទប់ ក្នុងនោះ សណ្ឋាគារប្រណីត មានប្រមាណជាង២ម៉ឺនបន្ទប់ប៉ុណ្ណោះ ។
កំណើនចំនួនភ្ញៀវទេសចរបរទេស មកទស្សនាប្រទេសកម្ពុជា បូករួមនឹងកំណើនចំនួនភ្ញៀវទេសចរក្នុងស្រុក គឺជាមូលហេតុដ៏សំខាន់ ដែលធ្វើអោយមានកំណើនតម្រូវការបន្ទប់សណ្ឋាគារច្រើនរហូតដល់ទៅទ្វេដង នៅរយៈពេល១១ឆ្នាំខាងមុខនេះ ។
សូមបញ្ជាក់ថា ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជានឹងកើនដល់ចំនួន១៥លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ២លាននាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍