Connect with us

ផ្លែឈើ ៥មុខនេះ ដែលមិនគួររំលងនារដូវកាលសែនចូលឆ្នាំចិន

ភ្នំពេញ៖ ស្អែកនេះ គឺជាថ្ងៃដែលអ្នកជាប់សែស្រឡាយចិនទាំងអស់ សប្បាយរីករាយបំផុតហើយដោយសារវាគឺជាថ្ងៃសែនផ្តាច់ឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មីដែលគ្រួសារដែលមានជាប់សែស្រឡាយចិននីមួយៗ ត្រូវជួបជុំគ្រួសារញ៉ាំអាហារសប្បាយអ៊ូអរ និងជាថ្ងៃទទួលអាំងប៉ាវផងដែរ។

យ៉ាងណាមិញ ក្នុងថ្ងៃសែននេះក្រៅពីម្ហូបអាហារមួយចំនួនហើយ ផ្លែឈើគឺជារបស់ចាំបាច់មួយទៀតក្នុងចំណោមម្ហូប នំចំណី ភេសជ្ជៈដែលមិនអាចខ្វះបាន។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើដែលគួរមានមិនអាចខ្វះបាននោះគឺ៖

១. ផ្លែចេក ដែលសម្តៅទៅលើលាភសំណាង និងសុំឱ្យមានកូនចៅពេញផ្ទះ
២. ផ្លែក្រូច គឺជាផ្លែឈើដែលគេជឿថានឹងអាចនាំសុភមង្គលមហាសាលចូលផ្ទះ
៣. ផ្លែប៉ោម តំណាងឱ្យសុខសុភមង្គល
៤. ផ្លែសារី គឺជាផ្លែដែលហៅលាភសំណាង
៥. ផ្លែទំពាំងបាយជូរ នឹងនាំមកនូវភាពចម្រុងចម្រើន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម