ទាំងនិស្សិតរដ្ឋទាំងឯកជន អាចដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍ស្មើនឹង៥០០ដុល្លារនេះ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្នុងឆ្នាំ២០២០-២០២១នេះ អង្គការមូលនិធិអភិវឌ្ឍន៍អាស៊ី នឹងផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ ៥០០ដុល្លារក្នុងមួយឆ្នាំ ដល់និស្សិតនៃគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដែលទើបចូលរៀនថ្នាក់បរិញ្ញាបត្រ។
ចំពោះលក្ខខណ្ឌជ្រើសរើស អ្នកដាក់ពាក្យ ត្រូវជានិស្សិតដែលទើបចូលរៀនឆ្នាំទី១ ហើយការផ្ដល់អាទិភាព បានទៅលើនិស្សិតដែលបង្ហាញសមត្ថភាពខ្ពស់ផ្នែកចំណេះដឹងសាកល ចំណេះដឹងលើជំនាញដែលសាមីជនដាក់ពាក្យរៀន និងការចូលរួមសកម្មភាពសង្គម ការស្ម័គ្រចិត្ត និងមនុស្សធម៌។ សម្រាប់បេក្ខជនដែលទទួលបានអាហារូបករណ៍សម្រាប់ការបង់ថ្លៃសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារួចហើយ ពួកគាត់ក៏អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ជាសាច់ប្រាក់នេះបានផងដែរ។
ចំនួនអាហារូបករណ៍ផ្ដល់ជូននិស្សិតនេះ មានចំនួន ៣០កន្លែងប៉ុណ្ណោះ។ ដូច្នេះ ការដាក់ពាក្យត្រូវមានភាពរួសរាន់ ដោយអាចបំពេញពាក្យក្រោយស្កេន QR Code ឬ វិធីខាងក្រោម ឱ្យបានមុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍