Real Madrid បញ្ចប់តំណែង Lopetegui ក្រោយការបរាជ័យយ៉ាងធ្ងន់ធ្ងរ
Real Madrid កាលពីល្ងាចថ្ងៃចន្ទ បានបណ្តេញលោក Julen Lopetegui ពីតំណែងអ្នកចាត់ការ ក្រោយពីដឹកនាំរយៈពេល៤ខែកន្លះនៅឯកីឡដ្ឋាន Bernabeu ។
គ្រូបង្វឹកអេស្ប៉ាញរូបនេះបានស្នងតំណែងពីលោក Zinedine Zidane កាលពីខែមិថុនា ប៉ុន្តែបរាជ័យក្រោមថ្វីជើង Barcelona ដោយលទ្ធផល ៥-១ នៅថ្ងៃអាទិត្យ ដែលវាជាការចាញ់លើកទី៥ ក្នុងការប្រកួត ៦លើក។
Real ដែលជាម្ចាស់ជើងឯកក្របខណ្ឌ Champions League ៣ឆ្នាំចុងក្រោយនេះ ស្ថិតនៅលំដាប់ទី៩នៅ La Liga បន្ទាប់ពីការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ២០០១-០២។
បុរសវ័យ 52 ឆ្នាំរូបនេះនឹងត្រូវជំនួសដោយអតីតកីឡាករ Real Madrid គឺលោក Santiago Solari ដែលជាគ្រូបង្វឹកក្រុម B។
លោក Lopetegui បានចូលរួមការហ្វឹកហាត់កាលពីថ្ងៃចន្ទ ប៉ុន្តែជោគវាសនារបស់លោកត្រូវបានគេបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមួយ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍