ក្រុមយុវជនប្រមាណ១ពាន់នាក់ ចូលរួមតុបតែងខ្លួនប្លែកៗ ក្នុងកម្មវិធីវប្បធម៌ប្រពៃណីទំនើប ដែលមានឈ្មោះថា តោះទៅ Cosplay
ភ្នំពេញ ៖ ក្រុម ណារ៉ូថែល ហ្គ្រៀល (Narutail Guild) ដែលជាក្រុមយុវជនស្ម័គ្រចិត្តមួយ បានរៀបចំកម្មវិធីវប្បធម៌បែបទំនើប និងវប្បធម៌បែបប្រពៃណីមួយ ដែលមានឈ្មោះថា តោះទៅ Cosplay នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ។
បើតាមសម្តីលោក ចេ ឌិន ជាអ្នករៀបចំការងារបច្ចេកទេស បានប្រាប់ឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ទំនើប និង វប្បធម៌បែបប្រពៃណី ហើយសំខាន់ជាងនេះទៀត មានបំណងពង្រឹងទំនាក់ទំនងសហប្រត្តិបត្តិការរវាងកម្ពុជា និង ជប៉ុន ។ ជាមួយគ្នានេះ ដើម្បីគាំទ្រក្នុងការងារសប្បុរសធម៌ ជាពិសេសជួយដល់ទៅដល់កុមារក្រីក្រ ដែលកំពុងរស់នៅតំបន់គំនរសំរាម ក្នុងតំបន់ស្ទឹងមានជ័យ និង ដើម្បីរៃអង្គាសរកមូលនិធិ ផ្តល់ការគាំទ្រ ដល់សហគមន៍សិល្បៈខ្មែរបុរាណ ដែលខ្វះឧបករណ៍ និង តម្រូវការចាំបាច់ ផ្សេងទៀត សម្រាប់ការអប់រំ និងប្រតិបត្តិការរបស់ពួកគេ នៅក្នុងរាជធានីភ្នំពេញ។
ក្រុមអ្នកតុបតែងខ្លួនប្លែកៗ ដែលបានចូលរួម ក៏បានបង្ហាញពីសារៈសំខាន់ នៃកម្មវិធីនេះផងដែរ ដោយបានបញ្ជាក់ថា វាបានបង្ហាញពីការយល់ដឹងនៃវប្បធម៌ទំនើប និងប្រពៃណីកម្ពុជា-ជប៉ុន ហើយក៏បានចូលរួមចំណែក ក្នុងសកម្មភាពសប្បុរសធម៌ផងដែរ តាមរយៈការយកប្រាក់ថ្លៃលក់សំបុត្រ ទៅទិញសម្ភារៈសិក្សា ជូនដល់កុមារក្រីក្រ។
សូមជម្រាបថា ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០១៣មក ក្រុមណារ៉ូថែល បានធ្វើកម្មវិធី Cosplay បាន៥លើករួចមកហើយ ក្រោមឈ្មោះ “តោះ! ទៅ Cosplay” ។ រដូវកាលទី៤ កន្លងទៅ បានធ្វើឡើង ដោយជោគជ័យដ៏ធំធេង ហើយបានប្រមូលសៀវភៅ ចំនួន៤០០០ក្បាល និងបានផ្តល់មូលនិធិសប្បុរសធម៌ ដល់សាលាបឋមសិក្សាសាមគ្គី ដែលស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្ដកំពត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍