Connect with us

កុំភ្លេចចូលរួមទស្សានាដោយសេរីនូវខ្សែភាពយន្តជប៉ុន ក្នុងមហោស្រពភាពយន្តឆ្នាំ២០១៨ ចាប់ពីថ្ងៃទី ៨ វិច្ឆិកា នាទីក្រុងភ្នំពេញ និង នៅខេត្តសៀមរាប

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមូលនិធីជប៉ុនសម្រាប់មជ្ឈមណ្ឌលអាស៊ី នឹងរៀបចំនូវមហោស្រពភាពយន្តជប៉ុន ឆ្នាំ២០១៨ នៅក្នុងប្រទេសកម្ពុជា នៅទីតាំងចំនួន៣ ផ្សេងពីគ្នា ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
មហោស្រពភាពយន្តជប៉ុន ឆ្នាំ២០១៨នេះ ក៏មានការចូលរួមសហការជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និង មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលពិធីបើកនឹងធ្វើ ឡើងនៅសាលមហោស្រពចតុមុខ នាថ្ងៃទី ៧ ខែវិច្ឆិកា ។
បើយោងតាមការជូនដំណឹង មហោស្រពភាពយន្តជប៉ុន ឆ្នាំ២០១៨ នឹងបើកអោយសាធារណៈ ជនចូលរួមទស្សានាដោយសេរី ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ វិច្ឆិកា នារោងភាពយន្ត Major Cineplex ផ្សារទំនើបអេអន ១ និងរោងភាពយន្ត Legend Cinema ក្នុង TK Avenue និង ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ វិច្ឆិកា នារោងភាពយន្ត Major Cineplex ខេត្តសៀមរាប ។
តាមកម្មវិធីគ្រោងទុក ភាពយន្តជប៉ុនចំនួន ១១ នឹងត្រូវចាក់បញ្ចាំងជូនទស្សានា ក្នុងមហោស្រពភាពយន្តឆ្នាំ២០១៨នេះ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម