Connect with us

តោះមកមើលបទចម្រៀង២បទរបស់កញ្ញា សុខ ពិសី ដែលកំពុងមានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន និងមានអ្នកមើលដល់ជាង១សែននាក់ (មានវីដេអូ)

ភ្នំពេញ ៖ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច តារាចំរៀងសាច់សរខ្ចី សំឡេងស្រទន់ កញ្ញា សុខ ពិសី ទើបតែបានចេញនូវបទចំរៀងថ្មី ជាច្រើន ក្នុងនោះ មានបទចំរៀងចំនួន២បទ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ។
បទចម្រៀង២បទ ដែលកញ្ញា សុខ ពិសី ទើបតែចេញនាពេលថ្មីៗនេះ គឺបទ ” បទ៖ ស្រឡាញ់បងស្ងាត់ៗ និង បទ៖ ចេញអោយឆ្ងាយ ” ។ ២បទនេះហើយ ដែលទស្សនិកជនចូលចិត្តស្តាប់ កម្សាន្ដជាច្រើននាក់ ។ រហូតមកទល់ពេលនេះ បទចំរៀងរបស់កញ្ញា សុខ ពិសី មានការគាំទ្ររហូតដល់ទៅ ១សែននាក់ លើបណ្តាញសង្គម ដែលធ្វើអោយមានការលោតឡើង លើកំពូលតារាចំរៀងលេខ១ ប្រចាំផលិតកម្ម សាន់ដេ ។
ជាមួយនឹងការគាំទ្រនេះហើយ ទើបធ្វើអោយ សុខ ពិសី មានការសប្បាយយ៉ាងខ្លាំង ព្រោះគាត់គិតថា នៅមានទស្សនិកជនគាំទ្រគាត់នៅឡើយ ខណៈដែលកំពុងមានតារាជាច្រើនកំពុងតែប្រកួតប្រជែងគ្នា ក្នុងវិស័យតារាចំរៀង ។


ចុងក្រោយ កញ្ញា សុខ ពិសី បានសម្តែងនូវការអរគុណដល់ទស្សនិកជន ដែលនៅបន្តគាំទ្រគាត់រហូតមកដល់ពេលនេះ និង សូមទស្សនិកជនជួបតែសំណាងល្អ សុខភាពល្អ គ្រប់ក្រុមគ្រួសារ ហើយកញ្ញា សុខ ពិសី អះអាងថា គ្រោងនឹងចេញបទចម្រៀងថ្មីៗទៀត សំរាប់បំពេរអារម្មណ៍របស់ទស្សនិកជន ។
សូមបញ្ជាក់ថា នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ លោកអ្នក ក៏នឹងបានជួបកញ្ញា សុខ ពិសី នៅក្នុងកម្មវិធីតន្ត្រីទេសចរណ៍ Olatte MYTV នៅដីឡូត៍ ឈួន គីមសាន្ត ទីរួមខេត្តកំពង់ស្ពឺ វេលាម៉ោង៖ ៨:០០ យប់តទៅ មានការផ្សាយផ្ទាល់តាម កញ្ចក់ទូរទស្សន៍ MYTV ផងដែរ ។ ដូចនេះ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ! ៕

 

សូមទស្សនាវិដេអូ៖


អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម