ពិតជារំភើបណាស់សម្រាប់ តាវ៉ិចទ័រ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ចូល Comment សំណូមពរឱ្យក្រុមកំប្លែងរបស់គាត់ច្រៀងបទ “ព្យាណូបាក់ខ្ទង់”
ភ្នំពេញ៖ ពិសេសនិងរំភើបខ្លាំងណាស់សម្រាប់ក្រុមកំប្លែងរបស់ CBS ដែលដឹកនាំដោយលោក តាវ៉ិចទ័រ ព្រោះពីម្សិលមិញនេះ ក្រុមកំប្លែង CBS ដែលមានតារាកំប្លែងល្បីៗ និងលោក តាវ៉ិចទ័រ បានចូលរួមក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ស្របពេលនោះផងដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅក្នុងហ្វេសប៊ុកផេក “ចម្រៀងគ្រួសារខ្មែរ”។
សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ “ជួបជុំគ្នាហើយក្រុមផ្អើលពេញភូមិ មិនចេះកើតទុក្ខ។ យប់នេះមុខឬក្រោយសម្ដែង សុំនាយពែកមី ច្រៀងបទ ព្យាណូបាក់ខ្ទង់ របស់ពែកមីមួយបទ។ ហើយអាចលេងឈុត ចង់បានស្រីមួយ ជាមួយខ្ញុងឬអ៊ីត ឯតាវ៉ិចទ័រ ច្រៀងបទអីមួយស្តាប់លេង”។
ពិសេសណាស់សម្រាប់ការសម្តែងម្សិលមិញនេះ ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចំណាយពេលរបស់សម្តេចទស្សនាកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ដែលសម្តែងដោយក្រុមកំប្លែងដ៏ល្បីរបស់ CBS ដែលដឹកនាំដោយលោក តាវ៉ិចទ័រ ។ នេះជាកិត្តិយសដ៏ធំធេងខ្លាំងណាស់ ដែលបានសម្តេចតេជោ ចូល Comment។
ក្រុមកំប្លែង CBS ពិតជាមានសេចក្ដីរំភើប ហើយ លោក តាវ៉ិចទ័រ ដែលសម្តេចតេជោ ហ៊ុន សែន សំណូមពរឱ្យច្រៀង ក៏បានសុំទោសចំពោះសម្តេចផងដែរ ដោយសារគាត់ច្រៀងមិនកើត ប៉ុន្តែថ្ងៃណាមួយ គាត់នឹងខំប្រឹងហាត់ច្រៀងសម្រាប់សន្ដាប់សម្ដេច។
ជាចុងក្រោយ លោក តាវ៉ិចទ័រ ក៏សូមថ្លែងអំណរអរគុណយ៉ាងក្រៃលែងចំពោះថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងភាពរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
លោក តាវ៉ិចទ័រ សូមជូនពរសម្ដេចថា៖ “ខ្ញុំបាទលោក តាវ៉ិចទ័រ តំណាងឱ្យក្រុមកំប្លែងរបស់ CBS ពិតជាមានសេចក្តីរីករាយ សូមជូនពរសម្តេចមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខបន្តទៀត”៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍