Connect with us

កម្ពុជា នឹងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់ជាលើកដំបូង ដែលនឹងបើកដំណើរការនៅថ្ងៃទី ៣១ ខែតុលា នេះ

ភ្នំពេញ ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងសម្ពោធដាក់អោយដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់ ជាលើកដំបូង នាថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ដែលមានទីតាំងនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក តាមបណ្តោយផ្លូវ ៥៩៨(ផ្លូវ ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
បើតាមសេចក្តីជូនដំណឹងពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថា មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកបើកបររថយន្តធុនធ្ងន់នេះ គឺជាមណ្ឌលបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណង បណ្តុះបណ្តាលដល់អ្នកបើកបររថយន្តធុនធ្ងន់ (ជាពិសេសប្រភេទសណ្តោង) ទាំងឡាយ ដែលកន្លងមកមានការលំបាកក្នុងការស្វែងរកសាលាបង្រៀនបើកបររថយន្តប្រភេទនេះ។
ក្រសួងសាធារណៈការ រំពឹងថា មណ្ឌលបណ្តុះបណ្តាលនេះ នឹងចូលរួមចំណែកពង្រឹងគុណភាពនៃការបើកបររថយន្តធុនធ្ងន់ ដោយមានទំាងការអនុវត្តដៃចង្កូត រួមទាំងទ្រឹស្តី និង រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ព្រមទាំងជាមណ្ឌលគំរូដើម្បីជម្រុញឱ្យមានការបង្កើតសាលាបង្រៀនរថយន្តធុនធ្ងន់ឲ្យបានច្រើន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម