Connect with us

ផ្លូវល្បឿនលឿន តរភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុ ចាប់ផ្តើមសាងសង់នាចុងខែវិច្ឆិកា ដែលមានចម្ងាយជិតជាងផ្លូវជាតិលេខ៤ បច្ចុប្បន្ន

ភ្នំពេញ ៖ ក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានអោយដឹងថា ផ្លូវល្បឿនលឿន ដែលតរ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងខែក្រោយ នេះហើយ ។
បើតាមអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលត្រូវបានដកស្រង់សម្តី បានអោយដឹងថា រាជរដ្ឋាភិបាល កំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុន China Road & Bridge Corporation ដើម្បីជំរុញការចាប់ផ្តើមការសាងសង់ផ្លូវល្បឿនលឿន (Express Way) ឲ្យបាននៅចុងខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។
បើតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន ផ្លូវល្បឿនលឿន ដែលគ្រោងសាងសង់នាពេលខាងមុខ នឹងត្រូវធ្វើលើគ្រឹះថ្មីសុទ្ធសាធ ដោយមានចម្ងាយសរុប ១៩០ គីឡូម៉ែត្រ ខណៈផ្លូវជាតិលេខ ៤ ដែលកំពុងប្រើប្រាស់បច្ចុប្បន្នមានចម្ងាយ ២៣២ គីឡូម៉ែត្រ ។ ផ្លូវថ្មីនេះ ចេញពីភ្នំពេញត្រង់ចំណុចផ្លូវបំបែកទំនប់កប់ស្រូវ។ ផ្លូវល្បឿនលឿននេះមានទទឹង ២៤ ម៉ែត្រ ដែលមានបួនគន្លងទៅមកជាមួយនឹងសួនច្បារនៅចំកណ្តាល និងមានរបងនៅសងខាងដើម្បីការពារកុំឲ្យមានសត្វឆ្លងកាត់។
បច្ចុប្បន្នក្រុមហ៊ុន China Road & Bridge Corporation បានចាប់ផ្តើមធ្វើរបងការដ្ឋាននៅចំណុចមួយចំនួន ហើយតាមផែនការផ្លូវនេះ នឹងប្រើពេលសាងសង់ចំនួន ៤៨ ខែក្នុងតម្លៃវិនិយោគ ១,៩ ពាន់លានដុល្លារ ។
គួររំលឹកថា កន្លងមក រាជរដ្ឋាភិបាល ធ្លាប់បានប្រកាសចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿននៅចុងឆ្នាំ ២០១៧ ប៉ុន្តែត្រូវបានពន្យារ រហូតមកដល់ពេលនេះ ។ ក្រៅពីផ្លូវល្បឿនលឿន ទៅខេត្តព្រះសីហនុ ក៏នៅមានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅទីក្រុងបាវិតជាប់ព្រំដែនវៀតណាមផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម