Connect with us

សាលារាជធានីភ្នំពេញ គ្រោងនឹងដាក់សាឡង់ ឆ្លងបណ្ដោះអាសន្នពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះចរាចរណ៍កកស្ទះលើផ្លូវជាតិលេខ១

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងមន្ដ្រីជំនាញ ព្រមទាំងតំណាងក្រុមហ៊ុន OCIC នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ បានចុះពិនិត្យ និងរៀបចំដាក់ឱ្យដំណើរការសាឡង់ឆ្លងជាបណ្តោះអាសន្នពីតំបន់កោះនរា ទៅតំបន់កោះពេជ្រ ដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ហើយក្នុងពេលឆាប់ៗនេះ ក៏នឹងសាងសង់ស្ពានឆ្លងទន្លេបាសាក់មួយខ្សែទៀតនៅព្រែកប្រា។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំដាក់ឱ្យមានសាឡង់ចម្លងយានយន្តជាបណ្ដោះអាសន្ន ចេញពីកោះពេជ្រ ទៅ-មក កោះនរា ខណៈស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរា បាននិងកំពុងសាងសង់យ៉ាងមមាញឹក ហើយរដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ផងដែរ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១។

ជាមួយគម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រានេះដែរ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ហើយស្ពាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ និងសម្រួលដល់ការឆ្លងកាត់នៅតំបន់ច្បារអំពៅ ព្រមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលាបានច្រើន៕

អត្ថបទ៖ គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម