Connect with us

ឃើញហើយស្រក់ទឹកមាត់មួយរំពេច! ម្ជូរជាមួយគ្រឿងជ្រលក់ច្រើនមុខ ឆ្ងាញ់ហើយងាយស្រួលរកគ្រប់តំបន់ទៀត

ភ្នំពេញ៖ ម្ជូរចាត់ទុកជាបង្អែមលាងមាត់មួយដ៏ពេញនិយមក្នុងប្រទេសកម្ពុជាយើង ដែលបងប្អូនខ្មែរចូលចិត្តទទួលទានក្រោយស្រស់ស្រូបអាហាររួច និងអាចទទួលទានបានគ្រប់កាលៈទេសៈ ថែមទាំងមានភាពងាយស្រួលរកទៀតផង។ មកទល់បច្ចុប្បន្ន របរលក់ម្ជូរ ក៏បានរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ និងកន្លែងខ្លះបានបើកអាជីវកម្មនេះ លក្ខណៈទ្រង់ទ្រាយធំដោយមានម្ជូរជាច្រើនមុខ ព្រមជាមួយនឹងអំបិលជាច្រើនប្រភេទ ដែលជាផ្នែកសំខាន់មួយបានធ្វើឱ្យម្ជូរដែលភ្ញៀវបានទិញទៅកាន់តែមានឱជារសឆ្ងាញ់ទ្វេដង។

កាលពីប៉ុន្មានឆ្នាំមុន ម្ជូរដែលគ្រប់គ្នាតែងជ្រលក់ជាមួយមានតែអំបិល និងកាពិ តែ ២ មុខប៉ុណ្ណោះ ប៉ុន្តែសម្រាប់សម័យថ្មីដែលកាន់តែទទួលបានការគាំទ្រខ្លាំងនោះ បានធ្វើឱ្យម្ចាស់អាជីវកម្មច្នៃអំបិលផ្សេងទៀតជាច្រើនប្រភេទមានដូចជា អំបិលខ្ទឹម អំបិលបង្គា អំបិលកាពិ អំបិលម្ទេសខៀវ ទឹកត្រីស្ករ និងប្រហុកជាដើម។ ដោយសារភាពច្នៃប្រឌិតក្នុងការបង្កើតគ្រឿងជ្រលក់ទាំងនេះហើយ ទើបធ្វើឱ្យទីផ្សារលក់ម្ជូរកាន់តែទទួលបានការគាំទ្រខ្លាំងឡើង និងមានភាពងាយស្រួលទិញតាមគ្រប់តំបន់តែម្តង៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម