Connect with us

: គ្រូបង្វឹកថ្មី ក្រុមជម្រើសជាតិអេស្ប៉ាញ លោក Fernando Hierro ថា កីឡាករត្រូវផ្ដោតរឿង FIFA World Cup ជាជាងរឿងបណ្តេញ គ្រូបង្វឹកចាស់

ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ មិនត្រូវខ្វាយខ្វល់ រឿងបណ្ដេញគ្រូបង្គោលចាស់ លោកJulen Lopetegui ឡើយ។ នេះបើតាមការលើកឡើងពីលោក Fernando Hierro គ្រូ​បង្វឹកបណ្ដោះអាសន្ន ក្រុមជម្រើសជាតិអេស្ប៉ាញ។

លោក Julen Lopetegui ត្រូវបានដកតំណែងជាគ្រូបង្គោល មិនដល់២៤ម៉ោងផង ក្រោយយល់ព្រមដឹកនាំ Real Madrid ហើយសហព័ន្ធបាល់ទាត់អេស្ប៉ាញចាត់ទុកថា ការយល់ព្រមទៅក្រុមជើងឯក Champions League ចំពេលសមាជិកទាំងអស់កំពុងតែផ្ដោតលើ World Cup នេះ ជារឿងទង្វើមិនសមរម្យ។

លោក Hierro ថា គ្រប់គ្នាទៅកាន់រុស្ស៊ី ដើម្បី World Cup។ ទាំងអស់គ្នាមានឱកាសដ៏អស្ចារ្យ ដែលត្រូវតែផ្ដោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដូច្នេះ កុំខ្វាយខ្វល់ពេលចំពោះការផ្លាស់ប្ដូរនេះ។ លោក Hierro ដែលបញ្ចប់អាជីពបាល់ទាត់នៅ Bolton កាលឆ្នាំ២០០៤/២០០៥ នឹងមានភារកិច្ចដឹកនាំក្រុមគោជល់បើកឆាកពូល B ជាមួយព័រទុយហ្គាល់ និង ពីរប្រកួតទៀតពេញមួយ World Cup នៅរុស្ស៊ីតែម្ដង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com