រឿងនិទានមួយ មានការទាក់ទងនឹង ភ្នំជាលា
កំពង់ចាម៖ មានរឿងនិទានថា ជាលា (ជាគ្នាវិញ) ព្រោះនៅត្រង់ម្តុំភ្នំនេះ ធ្លាប់មានការប្រកួតគ្នាស្លាប់រស់រវាងសត្វក្របីឈ្មោលឡើង.ក ដែលជាកូនជាមួយសត្វក្របីឈ្មោលជាឪពុក តែដោយសារការអង្វររបស់ក្របីមេ ក្របីទាំង២បានជាគ្នា។ ក្របីឈ្មោលកន្លងមកតែងសម្លាប់កូនក្របីឈ្មោលចោលទាំងអស់ តែសម្រាប់កូនក្របីមួយនេះ ត្រូវបានមេក្របីយកទៅលាក់ទុក និងផ្តល់ការបណ្តុះបណ្តាលឱ្យមានចំណេះវិជ្ជាការពារខ្លួន។
ពាក្យថា ជាលា មាននៅក្នុងបទ ចម្រៀងទាវឯក របស់លោកស្រី រស់ សេរីសុទ្ធា។ តាមចាស់ៗដំណាលថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធ្លាប់បានយាងមកបរបាញ់សត្វព្រៃ នៅភ្នំក្បែរភ្នំជាលាគឺ ភ្នំចរចា ឬ ភ្នំអស់លោក (បច្ចុប្បន្នគេហៅថា ភ្នំបែក ពាង) និងបានស្នាក់នៅលើកំពូលភ្នំជាលា។ ក្រុមប្រឹក្សាឃុំជាលា គូសបញ្ជាក់ថា វត្តស៊ីសុវត្ថារ៉ាមនៅជើងភ្នំដិន ស្ថិតនៅក្បែរភ្នំជាលាគឺ ជាព័ស្តុតាងបញ្ជាក់អំពីព្រះរាជវត្តមានរបស់ព្រះអង្គស៊ីសុវត្ថិ ហើយព្រះអង្គជាអ្នកកសាងវត្តនោះ។ ព័ត៌មាននេះទាមទារការសិក្សានិងស្រាវជ្រាវបន្ថែម។
ភ្នំជាលា មានសក្តានុពលផ្នែកប្រវត្តិសាស្ត្រ ធម្មជាតិ វប្បធម៌ និងទេសចរណ៍ ដែលស្ថិតនៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម (តាមបណ្តោយផ្លូវជាតិលេខ៦ ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាម នៅខាងស្តាំដៃ)៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍