រដ្ឋមន្រ្តី ៖ កម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់មេគង្គ និងតំបន់អាស៊ាន ដែលអាចទាញអត្ថប្រយោជន៍ បានយ៉ាងច្រើនពីវិស័យដឹកជញ្ជូន
ភ្នំពេញ ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមនឹងអង្គការ JICA និង ធនាគារពិភពលោក បានចាប់ផ្តើមធ្វើការផ្សព្វផ្សាយពីរបាយការណ៍សិក្សាផែនការមេ ភស្តុភារកម្មនៅកម្ពុជា ជូនក្រសួងពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍ និង ដើម្បីបញ្ចូលរបាយការណ៍សិក្សាទាំងនោះ ឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយក្នុងវិស័យដឹកជញ្ជូន និង ការអភិវឌ្ឍផែនការមេថ្នាក់ជាតិ ។
បើតាម ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ចំពោះអត្ថប្រយោជន៍នៃផែនការមេភស្តុភារកម្មនេះ ។ ឯកឧត្តម បាន បញ្ជាក់ថា តាមរយៈផែនការមេភស្តុភារកម្មនេះ និង ភូមិសាស្ត្រ ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្ដាល នៃប្រទេសក្នុងតំបន់មេគង្គ និង តំបន់អាស៊ាន មានន័យថា កម្ពុជាអាចទាញយកអត្ថប្រយោជន៍បានយ៉ាងច្រើនពីវិស័យដឹកជញ្ជូន។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា គម្រោងសាងសង់ និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក រួមនិងការសាងសង់កំពង់ផែកុងទីន័រនៅ ខេត្តព្រះសីហនុ គឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និង ត្រៀមខ្លូនដើម្បីបម្រើការដឹកជញ្ជូនឆ្លងប្រទេសរបស់ប្រទេស ក្នុងតំបន់ផងដែរ។
ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអង្គការ JICA និងធនាគារពិភពលោក ដែលបានប្រើគ្រប់មធ្យោបាយ និង អស់ពីសមត្ថភាពដើម្បីសិក្សាពីផែនការមេ ភស្តុភារកម្មនេះ ឱ្យទទួលបានជោគជ័យខ្ពស់ និង ថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានប្រឹងអស់ពីលទ្ធភាពជំរុញឱ្យការសិក្សានេះ ទទួលបានលទ្ធផលខ្ពស់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍