លោកស្រី អម្ពរ ទេវី បានបដិសេធកូនប្រុសរបស់គាត់ជាដាច់ខាតក្នុងការរៀបការជាមួយនារីម្នាក់ (មានវីដេអូ)
លោកស្រី អម្ពរ ទេវី ជាតារាសម្តែងជើងចាស់ ដ៏ល្បីល្បាញនៅចុងទសវត្សទី ៨០ និង៩០ ។ ដោយសារទេពកោសល្យប៉ិនប្រសប់ ខាងផ្នែកសម្តែងរបស់លោកស្រី ទើបធ្វើឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈមានការចាប់អារម្មណ៍ និងស្ងើចសរសើ ថាលោកស្រី ពិតជាសិល្បៈការិនី ដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជា ។ កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់លោកស្រី អម្ពរ ទេវី មានភាពល្បីល្បាញខ្លាំងណាស់ តាំងពីរូបលោកស្រីចូលបម្រើក្នុងវិស័យភាពយន្ត រហូតមកទល់នឹងពេលបច្ចុប្បន្ន ក៏នូវតែមានការចាប់អារម្មណ៍ ពីសំណាក់មហាយ៉ាងច្រើនកុះករ ។
ជាក់ស្តែងក្នុងពេលថ្មីៗនេះលោកស្រីទើបតែបញ្ចប់ការថតរឿងភាគរបស់ទូរទស្សន៍ CTN នៅក្នុងឈុតក្រៅឆាកមួយដែលនិយាយពីបញ្ហានៅក្នុងគ្រួសារអ្នកស្រីបានរារាំងកូនប្រុសរបស់គាត់ (សម្តែងដោយ លោក សេម) មិនអោយស្រលាញ់ជាមួយនារីម្នាក់ដែល សេម កំពុងលួចទាក់ទងគ្នា ធ្វើអោយមានការឈ្លោះប្រកែកគ្នារហូតដល់ សេម ចាកចេញពីជម្លោះនោះ ក៏ប៉ុន្តែអ្នកស្រីបានអោយលោក បញ្ញាសិទ្ធ ទៅតាម សេម ត្រលប់មកវិញដើម្បីដោះស្រាយពីបញ្ហានេះ។ បញ្ហាទាំងនេះនឹងធ្វើអោយទស្សនិកជនងឿងឆ្ងល់ថា ហេតុអ្វីគ្រួសារមួយមានទ្រព្យសម្បត្តិហូរហៀរហេតុអ្វីមិនសូវមានសុភមង្គលទាល់តែសោះ តើហេតុអ្វីបានជា អ្នកស្រី អម្ពរ ទេវី មិនអោយកូនប្រុសរបស់គាត់ទាក់ទងនិងនារីម្នាក់នោះ? តើ សេម ដែលជាកូនប្រុសរបស់គាត់ត្រូវតែស្តាប់ដំបូន្មានរបស់ម្តាយដែរ ឬទេ? តើលោក បញ្ញាសិទ្ធ មានលទ្ធភាពអាចជួយសម្រាលបញ្ហាទាំងនេះបានដែរ ឬទេ?
ដូចច្នេះសូមប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN សូមកុំភ្លេចរង់ចាំទស្សនារឿងភាគដ៏ល្អឯកនាចុងឆ្នាំនេះគឺរឿង ឆន្ទា ដែលនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះហើយនៅលើទូរទស្សន៍ CTN តែមួយគត់។ សូមអរគុណ!
សូមទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍