ក្រោយបែកបាក់គូស្នេហ៍ជាតារា Ton កាន់តែមានទីផ្សារលើការផ្សព្វផ្សាយផលិតផលល្បីៗច្រើនជាងមុន
ថៃ៖ ស្នេហារយៈពេល ១៥ ឆ្នាំវាង Taew និង Ton បានក្លាយជាមោឃៈដោយ Taew បានចាប់ផ្តើមស្នេហាថ្មីជាមួយសេដ្ឋី Pranai និងជារឿយៗអ្នកទាំង ២ តែងចែករំលែករូបភាពផ្អែមល្ហែមជាច្រើនលើប្រព័ន្ធ Instagram បង្អួតអ្នកគាំទ្ររបស់ខ្លួន។ ទោះជាយ៉ាងណា មហាជនភាគច្រើនមិនពេញចិត្តនឹងទង្វើរបស់ Taew ធ្វើដាក់ Ton បែបនេះឡើយ។
យ៉ាងណាមិញ បើក្រឡេកមើលការរស់នៅក្រោយចែកផ្លូវគ្នាឃើញថា Taew ក៏កំពុងមានក្តីសុខខ្លាំងជាមួយគូស្នេហ៍ថ្មីជាខ្លាំង រីឯ Ton វិញក្រៅពីទំនេរពីការងារ លោកក៏បានថតរូបផ្សព្វផ្សាយផលិតផលនានាចែករំលែកលើ Instagram ដែលហាក់មានទីផ្សារកាន់តែខ្លាំង។ អាចនិយាយបានថា ទោះបីមិនអាចបន្តស្នេហាជាមួយតារាបាន តែបើពឹងលើមុខមាត់ និងរូបរាងរបស់ Ton គឺអាចក្លាយជាតារាបានប្រាកដណាស់ ហើយបច្ចុប្បន្នលោកក៏មានអ្នកគាំទ្រច្រើនផងដែរ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍