Connect with us

James Rodriguez ពិចារណាចេញពី Everton ក្រោយរួមរស់បាន ១ឆ្នាំតែប៉ុណ្ណោះ

អង់គ្លេស៖ តាមរបាយការណ៍ថ្មីមួយបានបង្ហាញថា James Rodriguez អាចស្វែងរកលទ្ធភាព ក្នុងការចាកចេញពីក្រុម Everton វិញហើយ នៅពេលទីផ្សារដោះដូររដូវក្តៅបើកឡើងវិញនាពេលខាងមុខ បើទោះបីទើបតែផ្ទេរមកកាន់ក្លិប Premier League ត្រឹមតែ ១ ឆ្នាំក៏ដោយ។

ជាក់ស្តែងកីឡាករសញ្ជាតិកូឡុំប៊ី បាមមកដល់ក្រុមស្ករគ្រាប់ Everton ពីក្រុម Real Madrid កាលពីខែកញ្ញា ហើយគេក៏បានបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ នៅប៉ុន្មានប្រកួតដំបូងសម្រាប់ក្រុមរបស់គ្រូបង្វឹក លោក Carlo Ancelotti នៅរដូវកាលនេះផងដែរ ដោយអាចស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និង assist ៧ លើកបន្ថែមទៀត ក្នុងការបង្ហាញខ្លួនទាំង ២០ លើក។

យ៉ាងណាមិញ របាយការណ៍មួយចំនួនបានអះអាងទៀតថាខ្សែបម្រើវ័យ ២៩ ឆ្នាំ ហាក់មិនពេញចិត្តនឹងអាកាសធាតុនៅក្នុងប្រទេសអង់គ្លេសនោះទេ ខណៈគេក៏មានការព្រួយបារម្ភពីបញ្ហារបួសដែលអាចកើតឡើងញឹកញាប់ ដោយសារតែការប្រកួតប្រជែងក្នុងលីគនេះ តម្រូវឱ្យប៉ះពាន់ធ្ងន់លើផ្នែករាងកាយ។

លើសពីនេះ James ត្រូវបានគេយល់ទៀតថា នឹងមិនបានច្រានចោលចំពោះលទ្ធភាពក្នុងការវិលត្រលប់ទៅកាន់ក្របខណ្ឌ La Liga វិញឡើយ ប៉ុន្តែគេនឹងចាប់ចិត្តតែការចូលរួមជាមួយក្រុម Atletico Madrid ប៉ុណ្ណោះ នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នាពេលខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម