Connect with us

អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរគ្រឿងញៀន ពង្រឹងកិច្ចសហការ លើការជំរុញអ្នកញៀនសារធាតុញៀន ទៅទទួលសេវាព្យាបាល

ភ្នំពេញ : អង្គការសម្ព័ន្ធភាពឥណ្ឌាប្រយុទ្ធនឹងជំងឺអេដស៍ ស្នើរអោយមានកិច្ចសហការជាមួយនឹង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តអោយអ្នកញៀនសារធាតុញៀន ទៅទទួលសេវាព្យាបាល ។
ការស្នើរ បានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែតុលា ក្នុងជំនួបរវាងលោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយលោក គូណាល់ នាយករង អង្គការសម្ព័ន្ធភាពឥណ្ឌាប្រយុទ្ធនឹងជំងឺអេដស៍ ។


លោក គូណាល់ បានមានប្រសាសន៍ថា អង្គការសម្ព័ន្ធភាពឥណ្ឌាប្រយុទ្ធនឹងជំងឺអេដស៍ ទទួលបានការគាំទ្រពីមូលនិធិសាកល Global Fund អនុវត្តទៅលើ៧ ដែលរួមមាន ប្រទេសកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី នេប៉ាល់ ឥណ្ឌា ហ្វីលីពីន ។ ដំណើរទស្សនៈកិច្ច មកកាន់កម្ពុជា នាពេលនេះ គឺផ្តោតជាសំខាន់លើបញ្ហាធំចំនួន ៣ គឺ
១. ស្វែងរកការគាំទ្រគោលនយោបាយជម្រុញអ្នកញៀនសារធាតុញៀន ឲ្យព្រមទៅទទួលយកសេវាព្យាបាលដោយផ្អែកលើសហគមន៍
២.ពង្រឹងតួនាទីសហគមន៍ ដើម្បីជម្រុញអ្នកញៀនសារធាតុញៀន ឲ្យបញ្ជូនអ្នកញៀនសារធាតុញៀនទៅទទួលយកសេវាព្យាបាល
៣.ការគាំទ្រពីមន្រ្តីអនុវត្តច្បាប់ ជួយជម្រុញអ្នកញៀនសារធាតុញៀន អោយទៅទទួលយកសេវាព្យាបាលនៅតាមសហគមន៍ មូលដ្ឋានសុខាភិបាល មន្ទីពេទ្យជាតិ មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព
លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង បានបញ្ជាក់ថា កម្ពុជា បច្ចុប្បន្នពង្រីកបានទីតាំងព្យាបាលអ្នកញៀនសារធាតុញៀន ដោយផ្អែកលើសហគមន៍ តាមមូលដ្ឋាន សុខាភិបាលមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ខណ្ឌ និង មណ្ឌលសុខភាពឃុំ សង្កាត់ បានចំនួន៤៣០កន្លែង ។ ជាមួយនេះ អាជ្ញាធរគ្រឿងញៀនកម្ពុជា បានកំពុងបង្កើតឲ្យមានគណកម្មការសម្របសម្រួលដើម្បីជម្រុញអ្នកញៀនសារធាតុញៀន ឲ្យទៅទទួលយកសេវានៅទីតាំងសុខាភិបាលទាំងអស់នោះ ៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម