អ្នកគាំទ្រមិនពេញចិត្តជាខ្លាំង ក្រោយសហរដ្ឋអាមេរិកផលិតរឿង Train to Busan ឡើងវិញ
កូរ៉េខាងត្បូង៖ Train to Busan គឺជាភាពយន្តកូរ៉េមួយ ដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំ២០១៦។ មិនត្រឹមតែនៅក្នុងប្រទេសឡើយ សូម្បីតែតាមបណ្តាប្រទេសនានាឯទៀត ក៏ចាប់អារម្មណ៍ខ្លាំងរហូត ពួកគេមានការទន្ទឹងរង់ចាំថ្ងៃចាក់បញ្ចាំងយ៉ាងអន្ទះសាទៀតផង ជាលទ្ធផលក្រោយបានទស្សនារួច ភាពយន្តមួយនេះ ក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ឡើយពីទស្សនិកជន។
យ៉ាងណាមិញ មកទល់ឆ្នាំ២០២១នេះ Train to Busan ត្រូវបានសហរដ្ឋអាមេរិក យកទៅផលិតឡើងវិញ ដោយមានអ្នកដឹកនាំរឿងដោយលោក Timo Tijahjanto ជនជាតិឥណ្ឌូណេស៊ី។ ក្រោយពីលេចដំណឹងនៃការផលិតរឿង បានល្បីលើបណ្តាញសង្គម Twitter មក អ្នកគាំទ្រជាច្រើនបានចេញមតិរិះគន់ មិនគាំទ្រក្នុងការផលិតរឿង Train to Busan ឡើងវិញឡើយ។ ហើយក៏មានអ្នកខ្លះទៀតសង្ឃឹមថា ភាពយន្តដែលកំពុងដំណើរការថតនេះ នឹងផ្អាកវិញស្របពេលដែលមិនមានអ្នកពេញចិត្តទាល់តែសោះ៕
ប្រភព៖ koreaboo
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍